មក​ស្គាល់​កូន​ៗ​មាន​ដុង​សិល្បៈ​ទាំង​៣​របស់​ឯកឧត្ដម ថៃ នរៈសត្យា

  • 2017-06-13 23:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯកឧត្ដម ថៃ នរៈសត្យា គឺជា​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ ដែល​ភាគ​ច្រើន​លោក​ធ្វើការ​ច្រើន​ទាក់​ទង​នឹង​សិល្បៈ ដូច្នេះ​កូនៗ​របស់​លោក​ក៏​មាន​ឈាមជ័រ​មិន​ឆ្ងាយ​ពី​សិល្បៈ​ដូចគ្នា។

មក​ស្គាល់​កូន​ៗ​ទាំង​៣​របស់​ឯកឧត្ដម ថៃ នរៈសត្យា ដែល​មាន​ដុង​ផ្នែក​សិល្បៈ​ទាំង​អស់​គ្នា៖

១. ថៃ នរៈពិទូ អតីត​ម្ចាស់​ពាន Freshie Boy ចំណាត់​ថ្នាក់​លេខ​១​ឆ្នាំ ២០០៦ លោក​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ដោយ​សារ​ស្នាដៃ​សម្ដែង​ និង​រូប​រាង​ដ៏​ស្រស់​សង្ហារ​របស់​លោក។ នៅ​​ដើម​ឆ្នាំ ២០១៦ លោក​បាន​ចូល​រោងការ​ជាមួយ​កូន​ក្រមុំ​​ដ៏​ស្រស់​ស្អាត។

ថៃ នរៈពិទូ និង ភរិយា

២. ថៃ នរៈបណ្ឌិត ប្លែក​ពី​បង​ប្រុស​ដែល​ជា​តារា​សម្ដែង​ លោក​ជា​វិចិត្រករ​គូរ​រូប​​ដ៏​ឆ្នើម​នៅ​លើ​បណ្ដាញ​សង្គម Instagram។ លោក​បាន​គូរ​រូប​សិល្បករ​ក្នុង​និង​ក្រៅ​ស្រុក​ជា​ច្រើន​ ហើយ​សព្វ​ថ្ងៃ​​គណនី​សម្រាប់​បង្ហាញ​ស្នាដៃ​របស់​លោក​មាន​អ្នក​តាមដាន​ប្រមាណ​ជា ១១K។

៣. ថៃ នារីសុជាតា ឬ "ហ្វីយ៉ាតា" ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​​ស្គាល់​​​តាម​រយៈ​​វីដេអូ​ចម្រៀង​ "បង​ឯកា" របស់ ហេង ពិទូ។ នាង​ចូល​សិល្បៈ​តាមរយៈ​ការ​ប្រឡង​កម្មវិធី Freshie Boys & Girls ឆ្នាំ​២០១០ នាង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ផង​ដែរ៕​​

ថៃ នរៈបណ្ឌិត និង ហ្វីយ៉ាតា

អត្ថបទ៖ Samedy

អត្ថបទពេញនិយម