ស៊ូ យ៉ាទី៖ ​ខ្ញុំ​ធ្វើ​បាន​ល្អ​យ៉ាង​នេះ ព្រោះ​តែ​មាន​កីឡាករ​ទី​១២​ជួយ​ពី​ក្រោយ

  • 2017-06-14 01:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ូ យ៉ាទី ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​ជាមួយ​អាហ្វហ្គានីស្ថាន​កាល​ពី​ល្ងាចមិញ​នេះ ​ដោយ​បាន​សង្គ្រោះ​បាល់​ជា​ច្រើន​គ្រាប់ ​និង​នាំ​ក្រុម​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៧​នេះ​ថែម​ទៀត​ផង។

អ្នក​ចាំ​ទី​របស់​ក្លឹប​បឹង​កេត​ខាង​លើ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ខ្លួន​ពិត​ជា​អរគុណ​ខ្លាំង​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​ចំណាយ​ពេល​វេលា​មាន​តម្លៃ​មក​គាំទ្រ​ជម្រើស​ជាតិ​កម្ពុជា។ មួយ​វិញ​ទៀត​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​នេះ​មក​ពី​ការ​សហការ​គ្នា ការ​ហ្វឹកហាត់​បាន​ដិតដល់​និង​មក​ពី​មាន​កីឡាករ​ទី​១២​នៅ​ចាំ​ជួយ​ពី​ក្រោយ​ថែម​ទៀត​ផង។

កម្ពុជា​ទទួល​បាន​៣​ពិន្ទុ​យ៉ាង​សំខាន់​កាល​ពី​យប់មិញ ​ដោយ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​បណ្ដោះអាសន្ន​ក្នុង​តារាង​ពូល​ C ​ពាន​រង្វាន់​ Asian Cup 2019 ​ខណៈ​ដែល​លេខ​១​បាន​ទៅ​លើ​ក្រុម​ស៊ូដង់៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី