iMac Pro សមត្ថភាព​កប់​បំផុត​ មាន​តម្លៃ​ជិត ២០ ០០០ ដុល្លារ​

  • 2017-06-14 01:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iMac Pro ដែល​ Apple ទើប​ប្រកាស​ចេញ​កាល​ពី​សប្ដាហ៍​មុន​​នឹង​មាន​លក់​នៅ​អំឡុង​ខែ​ធ្នូ​ខាង​មុខ​នេះ ដោយ​មាន​តម្លៃ​ទាប​បំផុត​ចាប់​ពី ៤ ៩៩៩ ដុល្លារ។ យ៉ាងណាក្ដី​ប្រសិន​បើ​ចង់​ Upgrade ម៉ាស៊ីន​ឲ្យ​មាន​កម្លាំង​ខ្លាំង​កប់​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ជា​ច្រើន​លើស​លប់។

ត្បិត​ថា​ Apple មិន​បាន​បង្ហាញ​ពី​តម្លៃ​ជាក់​លាក់​នៃ​ការ​ Upgrade ម៉ាស៊ីន​ ប៉ុន្តែ​​វិបសាយ​ ZDNet បាន​ប៉ាន់​ស្មាន​ពី​ការ​ចំណាយ​លើ​ iMac Pro ដែល​មាន​សមត្ថភាព​កប់​កំពូល។ គ្រឿង​បន្លាស់​សំខាន់​បួន​ដែល​ ZDNet ប្រើ​រួម​មាន​ Processor, RAM, ក្រាហ្វិក​ និង អង្គ​ផ្ទុក​ទិន្នន័យ។

ដំបូង​គឺ​ Processor ​ម៉ូដែល​ Xeon E5-2697 ​ដែល​​​ Upgrade ពី 8-core ឡើង​​ដល់​ 18-core ត្រូវ​ចំណាយ​ប្រមាណ​ ៤ ០០០ ដុល្លារ។ ចំណែក​ RAM Upgrade ពី​ទំហំ​ ៣២ GB ឡើង​ទៅ​ ១២៨ GB ត្រូវ​ចាយ​ប្រមាណ​ ២ ៧០០ ដុល្លារ។ បន្ត​មក​ទៀត​គឺ​ក្រាហ្វិក​​ដែល​ Upgrade ពី Pro Vega 8GB HBM2 ឡើង​ទៅ​ Pro Vega 16GB HBM2 ត្រូវ​ចំណាយ​​ប្រមាណ​ ២ ០០០ ដុល្លារ​ បន្ថែម​ទៀត។ ចុង​ក្រោយ​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ SSD ទំហំ​ ៤ TB ត្រូវ​ចំណាយ​ប្រមាណ​ ៣ ៦០០ ដុល្លារ

សរុប​ទៅ​តាម​ការ​ប៉ាន់​ស្មាន​ខាង​លើ​គេ​ត្រូវ​ចំណាយ​ប្រហែល​ ១៧ ២៩៩ ដុល្លារ ដើម្បី​បាន​ iMac Pro ដែល​មាន​ Processor Xeon 18-core, RAM ទំហំ ១២៨ GB, ក្រាហ្វិក​ ១៦ GB និង អង្គ​ផ្ទុក​ទិន្នន័យ​ SSD ទំហំ​ ៤ TB៕

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម