Xbox ស៊េរី​ថ្មី​ខ្លាំង​កប់ អាច​លេង​ហ្គេម​​ក្នុង​កម្រិត 4K តម្លៃ​ ៥០០ ដុល្លារ

  • 2017-06-12 03:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​ប្រកាស​ចេញ​ម៉ាស៊ីន​លេង​ហ្គេម​ស៊េរី​ថ្មី​ជា​ផ្លូវ​ការ​ Xbox One X ដែល​នឹង​ចេញ​លក់​ជុំវិញ​ពិភពលោក​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ ខាង​មុខ​ ក្នុង​តម្លៃ ៤៩៩ ដុល្លារ (ទីផ្សារ​បរទេស)។

ម៉ាស៊ីន​ថ្មី​នេះ​មាន​បំពាក់​ដោយ​​ក្រាហ្វិក​ល្បឿន​ ៦ teraflop ខ្លាំង​ជាង​ PS4 Pro ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មាន​​ក្រាហ្វិក​ល្បឿន​ ៤,២ teraflop ប៉ុណ្ណោះ។ អ្វី​ដែល​ជា​ចំណុច​ទាក់​ទាញ​ខ្លាំង​គឺ Xbox One X នេះ​អាច​លេង​ហ្គេម​ក្នុង​កម្រិត​ដល់​ 4K ឯណោះ​ ធ្វើ​ឲ្យ​ការ​លេង​ហ្គេម​កាន់​តែ​ត្រជាក់​ភ្នែក។

លើស​ពី​នេះ​ក៏​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ចំហាយ​ទឹក​​នៅ​ពី​ក្នុង ជា​បច្ចេកវិទ្យា​ដែល​ប្រើ​លើ​​បន្ទះ​ក្រាហ្វិក​ហ្គេម​ខ្លាំងៗ​ដូច​ជា​ GTX 1080 ជា​ដើម ហើយ​មាន​បំពាក់​ដោយ​ RAM GDDR5 ទំហំ​ដល់​ ១២ GB និង មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១ TB។

ហ្គេម​ដំបូង​គេ​ដែល​អាច​លេង​ក្នុង​កម្រិត​ 4K និង​រត់​នៅ​ល្បឿន​ 60fps ​ជា​មួយ​ Xbox One X នេះ​គឺ​ ហ្គេម​ Forza Motorsport 7 ជំនាន់​ចុង​ក្រោយ​ដែល​នឹង​ដាក់​ឲ្យ​លេង​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា​ខាង​មុខ។ ក្រៅ​ពី​ហ្គេម​នេះ​ Microsoft នៅ​មាន​ហ្គេម​ផ្ដាច់​មុខ​ចំនួន​ ២១ ផ្សេង​ទៀត​ដែល​នឹង​មាន​លើ​ One X ឆាប់ៗ​រួម​មាន​ Crackdown 3 និង Sea of Thieves ជា​ដើម៕​​​​​​​​​​​

ខាង​ក្រោម​ជា​ការ​បង្ហាញ​ពី​ហ្គេម Forza Motorsport 7៖

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម