អត្ថន័យ Reaction រូបឥន្ទធនូកំពុងផ្អើលពេញ Facebook អីចឹងសោះ
- 2017-06-12 01:59:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យ Reaction រូបឥន្ទធនូកំពុងផ្អើលពេញ Facebook អីចឹងសោះ
ចន្លោះមិនឃើញ
Reaction រូបឥន្ទធនូ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម Facebook ។ Reaction មួយនេះមានឈ្មោះថា Pride ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ៥ មិថុនាកន្លងទៅ។
អត្ថន័យនៃ Reaction នេះ ដោយសារក្រុមហ៊ុន Facebook ចង់ចូលរួមក្នុងការដង្ហែព្រឹត្តិការណ៍សហគមន៍ LGBTQ ដែលគាំទ្រដល់មនុស្សស្រីស្រលាញ់ស្រី (Lesbian) , មនុស្សប្រុសស្រលាញ់ប្រុស (Gay), មនុស្សទ្វេភេទ និងមនុស្សដែលមានអត្តចរិតខុសពីភេទរបស់ខ្លួន។ ទន្ទឹមនឹងនោះក៏ជាការចូលរួមបម្រើបាតុកម្មដើម្បីទាមទារសិទ្ធស្របច្បាប់ក្នុងការរៀបការភេទដូចគ្នា។
បច្ចុប្បន្នមានមនុស្សប្រមាណ ១២ លាននាក់ដែលជាបំណែកនៃ Group លើ Facebook ជាង ៧៦ ០០០ ក្រុមបានគាំទ្រដល់សហគមន៍ LGBTQ និងមានលើសពី ១,៥ លាននាក់លើ Facebook គ្រោងចូលរួមព្រឹត្តិការណ៍ Pride ដែលមានជាង ៧៥,000 ព្រឹត្តិការណ៍លើបណ្ដាញសង្គមយក្សមួយនេះ។