ស្មាតហ្វូន Google​ ​បែរជា​ ​LG ផលិត​ឲ្យ​ទៅ​វិញ (ចុច​អាន​ព័ត៌មាន​បន្ថែម)

  • 2017-06-14 02:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pixel XL 2​ ​ដែល​ជា​ស្មាតហ្វូន​ចេញ​ឆ្នាំ​ ​២០១៧​ ​របស់​ ​Google​ ​គឺ​នឹង​ផលិត​ដោយ​ក្រុមហ៊ុន​អេឡិចត្រូនិក​របស់​កូរ៉េ​ខាង​ត្បូង​ ​LG។

Pixel XL

ឈ្មោះ​ពិសេស​សម្រាប់​ការ​ផលិត​ស្មាតហ្វូន​ ​Pixel XL​ ​ជំនាន់​ ​២​ ​នេះ​ ​ត្រូវ​ ​Google​ ​ហៅ​ថា​ ​Taimen​ ​ដែល​សំដៅ​បញ្ជាក់​ថា​ជា​ម៉ូដែល​ផលិត​សហការ​ជា​មួយ​ ​LG។

ដោយ​ឡែក​សម្រាប់​ ​Pixel XL​ ​ជំនាន់​ដំបូង​ដែល​ ​Google​ ​អួត​ថា​ជា​ស្មាតហ្វូន​ ​Android​ ​ខ្លាំង​ជាង​គេ​បំផុត​នោះ​ ​គឺ​សហការ​ផលិត​ដោយ​ ​HTC។ យ៉ាង​ណា​មិញ​ ​Google​ ​មិន​បាន​បង្ហើប​ពី​មូលហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​ដៃគូ​ផលិត​ស្មាតហ្វូន​នេះ​ទេ​ ​តែ​អះអាង​ថា​ ​Pixel XL​ ​2​ ​គឺ​កាន់​តែ​ទំនើប​ជាង​មុន​ទ្វេដង៕

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ