ណែនាំ​ឲ្យ​ស្គាល់​ ប្រភព​វេបសាយ​​​ទាញ​យក File (.ipsw) ទុក​ដំឡើង Version ​លើ​​ iPhone

  • 2017-06-14 02:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿយៗ​ Sabay ធ្លាប់​ប្រាប់​ពី​វិធី Restore និង​ Update ជំនាន់​ iOS របស់ iPhone/iPad តាម​រយៈ​កម្មវិធី​ iTunes ប៉ុន្តែ​ការ​ធ្វើ​បែប​នោះ​គឺ​សម្រាប់​តែ​ឧបករណ៍​មួយ​ម៉ូដែលៗ​ប៉ុណ្ណោះ ចុះ​បើ​យើង​ចង់​ទាញ​យក​ File វា​ទុក​សម្រាប់​ឧបករណ៍​ផ្សេងៗ​ទៀត​​ តើ​អ្នក​ត្រូវ​ធ្វើ​បែប​ណា?

ដើម្បី​ទៅ​ទាញ​យក​បាន​នូវ​ File (.ipsw) សម្រាប់​ដំឡើង​ Version ទូរសព្ទ​ iPhone ឫ​ថេបប្លែត​​ iPad ជា​ដំបូង​យើង​ត្រូវ​៖

  • ចុច​ចូល​គេហទំព័រ​ http://www.getios.com/
  • ត្រង់​ទីតាំង​ Your Device សូម​ជ្រើសរើស​ថា​អ្នក​ប្រើ iPhone/iPad ឫ​ iPod Touch អ្វី​ជា​ដើម​
  • ត្រង់​ទីតាំង​ The Model សូម​រើស​ម៉ូដែល​ឧបករណ៍​ដែល​អ្នក​ប្រើ​ (ឧទាហរណ៍: iPhone 7 Plus Global)

ចំណាំ ដើម្បី​ឆែក​មើល​ iPhone ជា​ GSM ឫ​ CDMA Global ចូល​ត្រង់​នេះ

  • ត្រង់​ទីតាំង​ iOS Version សូម​រើស​ជំនាន់​ iOS ដែល​អ្នក​ត្រូវ​ប្រើប្រាស់ ប៉ុន្តែ​ត្រូវ​ចាំ​បច្ចុប្បន្ន​ម៉ាស៊ីន​សេរ៊ី​ខ្ពស់​គាំទ្រ​តែ iOS 10.3.2 និង​ iOS 10.3.1 ប៉ុណ្ណោះ រីឯ​ក្រោម​ហ្នឹង​ Apple បិទ​ Sever Downgrade ហើយ​។​
  • ចុច​ Download ជា​ការ​ស្រេច​

ក្រោយ​ Download បាន​ចប់​សព្វ​គ្រប់​ហើយ សូម​រក្សា​ File (.ipsw) នេះ​ទុក ព្រោះ​វា​ប្រើប្រាស់​ដើម្បី​ Restore ឫ​ Update iPhone/iPad របស់​អ្នក​នៅ​ពេល​ក្រោយ ដោយ​មិន​ចំណាយ​ពេល​ Download កំណែ​ Firmware ម្ដង​ទៀត​តាម​រយៈ​កម្មវិធី iTunes ។

បន្ត​ចុច​អាន៖

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម