តួ​ស្រី​រឿង "Baywatch” ស្លៀក​​ប៊ីគីនី​ទៅ​លេង​សមុទ្រ​សិច​ស៊ី​មិន​ធម្មតាទេ!

  • 2017-06-14 03:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Kelly Rohrbach ដែល​សម្ដែង​ជា​តួ​អ្នក​សង្គ្រោះ​មនុស្ស​លង់​ទឹក​ឈ្មោះ​ CJ Parker នៅ​ក្នុង​រឿង "Baywatch” បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ឈុត​ក្នុង​រូប​ខ្លា​រខិន​ ដែល​មើល​ទៅ​ពិត​ជា​សិច​ស៊ី​និង​គួរ​ឲ្យ​ទាក់​ទាញ។

តារា​វ័យ​ ២៧​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​ រូប​រាង​ស្រស់​ស្អាត​និង​សិច​ស៊ី​របស់​នាង​គឺ​ មិន​មែន​ទទួល​បាន​ដោយ​ងាយ​ស្រួល​នោះ​ទេ។ នាង​បាន​ប្រាប់​ថា​ នេះ​គឺ​លទ្ធ​ផល​ដែល​នាង​ញ៉ាំ​តែ​សាច់​គោ​បន្ទះ (T-bone)​ មួយ​បន្ទះ​រៀង​រាល់​យប់ ដើម្បី​រក្សា​រាង​របស់​នាង​មុន​​ចាប់ផ្តើម​ថត​រឿង "Baywatch”។

ខណៈ​ពេល​កំពុង​តែ​ថត​រឿង​ តារា​រាង​សិច​ស៊ី​ម្នាក់​នេះ​បាន​ឆ្លង​កាត់ ការ​ហាត់​ពត់​លត់​ដំ​ជា​ច្រើន។ នាង​ត្រូវ​ចូល Gym ជា​ញឹក​ញាប់​ជា​ពិសេស​ត្រូវ​រត់​ហាត់​ប្រាណ​យ៉ាង​តិច​ ៤ ទៅ​ ៥​ដង​ក្នុង​មួយ​សប្ដាហ៍​តាម​ឆ្នេរ​សមុទ្រ​រដ្ឋ​ Los Angeles។ ក៏​ប៉ុន្តែ​នាង​ក៏​បាន​សារភាព​ថា​ នាង​មាន​គ្រូ​បង្វឹក​ផ្ទាល់​ខ្លួន​ម្នាក់ ដើម្បី​ឲ្យ​ដំណើរ​ការ​ធ្វើ​ឲ្យ​រាង​ស្អាត​របស់​នាង​បាន​សម្រេច។ នាង​និយាយ​ដូច្នេះ​ថា៖ "ពួក​យើង​មាន​អារម្មណ៍​ថា​ដូច​បោក​គេ​អីចឹង ម្នាក់ៗ​សុទ្ធ​តែ​មាន​គ្រូ​បង្វឹក​ផ្ទាល់​ខ្លួន ទម្រាំ​តែ​បាន​រាង​ស្អាត​មុន​នឹង​ថត​រឿង ប៉ុន្តែ​វា​ល្អ​ពីព្រោះ​ពួក​យើង​មិន​បាច់​គិត​ច្រើន​ ហើយ​គ្រាន់​តែ​ធ្វើ​តាម​អ្វី​ដែល​គេ​ប្រាប់"។

នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​នាង​រាង​ស្អាត​និង​សិច​ស៊ី​បែប​នេះ ហើយ​បើ​ចង់​ដឹង​ច្បាស់​តើ​នាង​សិច​ស៊ី​និង​ស្រស់​ស្អាត​ប៉ុណ្ណា​នៅ​ក្នុង​រឿង "Baywatch” កុំ​ភ្លេច​រឿង​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​រោង​កុន​នានា​នៅ​ថ្ងៃ​ទី​ ១៦ ខែ​មិថុនា​ឆ្នាំ ២០១៧​នេះ​ហើយ៕

នេះ​ជា​ Trailer សម្រាប់​រឿង "Baywatch”៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី