ទស្សនា​វីដេអូ​មួយ​ចប់​ ទើប​ដឹង​បច្ចេកវិទ្យា​ពិត​ជា​មិន​អាច​ជំនួស​ក្ដី​ស្រលាញ់​បាន​មែន

  • 2017-06-14 03:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​មួយ​របស់​ប្រទេស​ថៃ បាន​ចេញ​វីដេអូ​អប់រំ​​មួយ​ក្រោម​ចំណង​ជើង​ "បច្ចេកវិទ្យា​ពិត​ជា​មិន​អាច​ជំនួស​ក្ដី​ស្រលាញ់​បាន​ឡើយ​" ។

វីដេអូ​នេះ​ចង់​បង្ហាញ​អំពី​ក្ដី​ស្រលាញ់​រវាង​បងប្អូន​ប្រុស ២ នាក់​ ដែល​មាន​មួយ​ជា​ទារក នៅ​ពេល​ម្ដាយ​មិន​នៅ​ផ្ទះ​។ ដំបូង​ឡើយ​បង​ប្រុស​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់​យ៉ាង ទាំង​បើក​វីដេអូ​តុក្កតា​ឱ្យ​ប្អូន​មើល ក៏​ដូច​ជា​បើក​វីដេអូ​ Call ជាមួយ​ម្ដាយ​នៅ​ឯ​ផ្សារ ឱ្យ​ទៅ​ប្អូន​ជា​ទារក​បាន​ឃើញ ប៉ុន្តែ​វា​នៅ​តែ​មិន​បាត់​យំ​ទេ រហូត​ចុង​ក្រោយ​បង​ប្រុស​ក៏​សម្រេច​ចិត្ត​យក​ដៃ​ទៅ​បី​ត្រកង​ឱប​បំពេ​ប្អូន​ប្រុស​ដល់​បាត់​យំ​ ដែល​នេះ​បង្ហាញ​ចេញ​នូវ​ក្ដី​ស្រលាញ់​ពិត​ៗ​ពី​បេះដូង​ក្នុង​នាម​ជា​បងប្រុស រហូត​ធ្វើ​ម្ដាយ​រំភើប​ចិត្ត​ដល់​ស្រក់​ទឹក​ភ្នែក។

បន្ត​ចុច​អាន៖

ប្រភព៖ YouTube   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម