Ikea ចាប់ដៃ NASA ចង់បង្កើតគ្រឿងសង្ហារិមទុកប្រើនៅលើភពព្រះអង្គារ
- 2017-06-14 03:53:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ikea ចាប់ដៃ NASA ចង់បង្កើតគ្រឿងសង្ហារិមទុកប្រើនៅលើភពព្រះអង្គារ
ចន្លោះមិនឃើញ
ហាងលក់គ្រឿងសង្ហារិមប្រទេសស៊ុយអែត Ikea បានចាប់ដៃជាមួយក្រុមហ៊ុន NASA កំពុងសម្លឹងមើលពីរបៀបរស់នៅលើភពព្រះអង្គារ ឱ្យដូចទៅការរស់នៅលើភពផែនដី។
ដោយរំពឹងមើលថា បើថ្ងៃមួយមនុស្សចាកចេញពីភពផែនដីនេះទៅ ពួកគេនឹងមានសមត្ថភាពស្រាប់ក្នុងការបង្កើតគ្រឿងសង្ហារិមប្រើប្រាស់ផ្សេងៗនៅលើភពថ្មី។
ក្រុមការងាររបស់ Ikea បានចំណាយពេល ៣ ថ្ងៃក្នុងលំនៅឋានពិសោធន៍ MDRS នៅរដ្ឋ Utah ជាកន្លែងពោរពេញទៅដោយបរិយាកាសដូចនៅលើលំហអវកាស ដែលអាចផ្ដល់ការស្រាវជ្រាវគម្រោងនេះ។
យ៉ាងណាមិញក្ដីសង្ឃឹមនៃភាពជោគជ័យអាចជារាងលំបាកបន្តិច ដោយក្រុមហ៊ុនទាំងពីរក៏មិនទាន់ប្រាកដចិត្តថាតើអ្វីដែលនឹងអាចលេចចេញក្រោយការសហការមួយនេះរួចឡើយ។
Ikea បានថ្លែងថា វាពិតជាមានចម្ងល់យ៉ាងខ្លាំងក្នុងការសិក្សានៃលំហអវកាសថ្មី ដែលមានភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងធំៗនាពេលបច្ចុប្បន្ន។ ម្ល៉ោះហើយក្រុមហ៊ុនមិនត្រឹមតែប្រឹងប្រែងលើការបង្កើតគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់នៅក្រៅភពឡើយ ផ្ទុយទៅវិញក៏នឹងទាញយកមេរៀនថ្មីៗបន្ថែមពីអាកាសយានិក ដើម្បីពង្រឹងនិងអភិវឌ្ឍនូវគ្រឿងសង្ហារិមដែលមានប្រើប្រាស់នៅលើភពផែនដីនាពេលបច្ចុប្បន្ន។
បន្តចុចអាន៖