Tim Cook សារភាពតាមត្រង់ កំពុងលួចផលិតបច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិ
- 2017-06-14 04:16:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tim Cook សារភាពតាមត្រង់ កំពុងលួចផលិតបច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិ
ចន្លោះមិនឃើញ
ព័ត៌មានចចាមអារ៉ាមទាក់ទងការផលិតបច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិរបស់ Apple ត្រូវបញ្ចប់ ក្រោយលោក Tim Cook បញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ Bloomberg កាលពីពេលថ្មីៗ ថាក្រុមហ៊ុនកំពុងផលិតបច្ចេកវិទ្យានេះមែន។
Cook បង្ហាញថា ក្រុមការងារបានផ្ដោតផលិតនូវបច្ចេកវិទ្យាដែលអាចឲ្យរថយន្តបើកបរបានដោយស្វ័យប្រវត្តិ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងជួយសម្រួលដល់អ្នកប្រើប្រាស់ ជាពិសេសបច្ចេកវិទ្យានិមិត AI។
ដោយឡែក លោក Tim Cook ក៏មិនបានបញ្ជាក់ច្រើនជុំវិញបច្ចេកវិទ្យានេះឡើយ។ គេនៅតែជឿលើព័ត៌មានកន្លងទៅធ្លាប់លេចធ្លាយថា Apple កំពុងស្រាវជ្រាវបច្ចេកវិទ្យារថយន្ត ដែលដំណើរការដោយស្វ័យប្រវត្តិជាមួយម៉ាស៊ីនអគ្គិសនី ខណៈអ្នកដឹកនាំ និងវិស្វករក្នុងគម្រោងនេះ គឺមានប្រភពមកពី TESLA៕
ចុចអានបន្ត ៖