ចំនួន​អ្នក​គាំទ្រ​កម្ពុជា​យ៉ាង​កកកុញ​ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សារព័ត៌មាន​បរទេស​

  • 2017-06-14 04:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ជម្រុះ​ Asian Cup កាល​ពី​យប់​មិញ​ក្រៅ​ពី​ជ័យ​ជម្នះ​​ដ៏​រំភើប​លើ​ក្រុម​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន​ក្នុង​នោះ​វត្តមាន​អ្នក​គាំទ្រ​កម្ពុជា​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ។

គេហទំព័រ​កីឡា​អន្តរជាតិ​ឈ្មោះ​ Fox Sport បាន​សរសើរ​អ្នក​គាំទ្រ​កម្ពុជា​ថា​ គឺ​ជា​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​មួយ​ដែល​តែង​នៅ​ពី​ក្រោយ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​មិន​ថា​លទ្ធផល​ឈ្នះ​ ចាញ់​ ឬ​ក៏​ស្មើ​ឡើយ។

Fox Sport បន្ត​ថា​នៅ​រៀងរាល់​ប្រកួត​ម្ដង​ៗ​អ្នក​គាំទ្រ​មិន​តិច​ជាង​៥ម៉ឺន​នាក់​ទេ តែង​ប្រមូល​ផ្ដុំ​គ្នា​នៅ​កីឡដ្ឋាន​នា​ទីក្រុង​ភ្នំពេញ​ដែល​មាន​ឈ្មោះ​ថា​ ពហុ​កីឡដ្ឋាន​អូឡាំពិក ហើយ​ចំនួន​នៃ​ការ​គាំទ្រ​នេះ​ត្រូវ​បាន​ចាត់​ចូល​ជា​ការ​គាំទ្រ​ដ៏​ច្រើន​បំផុត​មួយ​នៅ​អាស៊ី​ និង​ពិភពលោក៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ វីរ័ត្ន