iPhone ម៉ូដែល​ 6s ចុះ​ គ្មាន​សំណាង​បាន​ប្រើ​បច្ចេកវិទ្យា​ថ្មី​លើ iOS 11 ទេ

  • 2017-06-14 06:47:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ក្រុមហ៊ុន Apple បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី ARKit ដែល​មាន​នៅ​លើ​ iOS 11។ អាច​បង្ហាញ​រូបភាព​មាន​ចលនា​ដូច​នៅ​នឹង​មុខ​ពិតៗ ខណៈ​ Apple នឹង​ជំរុញ​ឱ្យ​ Developer ខិតខំ​បង្កើត​កម្មវិធី ហ្គេម​ដែល​មាន​ភ្ជាប់​បច្ចេកវិទ្យា AR ឱ្យ​បាន​ច្រើន​។

ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​បច្ចេកវិទ្យា​ថ្មី​នេះ មិន​អាច​គាំទ្រ​ឧបករណ៍​មួយ​ចំនួន​ឡើយ ដោយ​ទោះ​បី​ជា​មាន​សិទ្ធិ​ឈរ​លើ​ iOS 11 ក្ដី។

​​វា​នឹង​គាំទ្រ​តែ​ឧបករណ៍​ដែល​មាន​បំពាក់​ឈីប​ A9, A10 និង​ A11 ជា​ន័យ​រួម​គឺ​ម៉ូដែល​ iPhone 6s, iPhone SE និង​ iPhone 7 ឡើង​ បើ​ពពួក​ថេបប្លែត​គឺ iPad Pro និង iPad ចាប់​ពី​ស៊េរី​ឆ្នាំ ២០១៧ ឡើង​ទៅ។

យ៉ាងណាមិញ​ការ​លើក​ឡើង​មួយ​បាន​បញ្ជាក់​ថា នេះ​ពុំ​មាន​ន័យ​ថា​អ្នក​ប្រើ​ដូច​ជា​ iPhone 6 ឫ 5s មិន​អាច​មាន​កម្មវិធី ARKit ក្នុង​ម៉ាស៊ីន​ពេល​ដំឡើង​ iOS 11 នោះ​ទេ​ ប៉ុន្តែ​គ្រាន់​អាច​ទទួល​បាន​បទពិសោធន៍​ថ្មី​ពី AR តិច​បំផុត​ឫ​ដែល​យើង​ហៅ​ថា​លក្ខណៈ​ Beta មិន​ពេញ​លេញ​។​

បន្ត​ចុច​អាន៖

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី