កុំឲ្យស៊យ ទិញ PRIUS មួយទឹកជិះ ពិនិត្យឲ្យច្បាស់
- 2017-06-14 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យស៊យ ទិញ PRIUS មួយទឹកជិះ ពិនិត្យឲ្យច្បាស់
ចន្លោះមិនឃើញ
PRIUS ជារថយន្ត HYBRID ដែលមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួនព្រោះវាមានរាងតូចស្អាត ហើយស៊ីសាំងតិច។ មុនទិញរថយន្ត Hybrid អ្នកគួរចាំបាច់ពិនិត្យប៉ុន្មានចំណុចនេះជាមុនសិន។
១/ ឆ្នាំផលិត
Toyota បញ្ចេញលក់លើទីផ្សាររថយន្ត PRIUS តាំងស៊េរីឆ្នាំ ១៩៩៧ រហូតដល់ស៊េរីឆ្នាំ២០១៧ បាន ៤ ជំនាន់ហើយ។ នៅស្រុកខ្មែរ គេនិយមនាំចូលចាប់ពីស៊េរីឆ្នាំ ២០០០ ដល់ ២០១២។
លោក ណារឿន អ្នកជំនាញជួសជុលរថយន្តមួយរូបបានប្រាប់ Sabay ថា រថយន្ត PRIUS ចាប់ពីស៊េរីឆ្នាំ ២០០៤ ឡើង មិនសូវជួបបញ្ហាប៉ុន្មានទេតែបើស៊េរីក្រោម ២០០៤ វិញ មានបញ្ហាច្រើនបន្តិច គួបផ្សំគ្រឿងបន្លាស់ក៏ពិបាករកដែរ។
២/ ប្រយ័ត្នផ្នែកខាងមុខ
រថយន្ត PRIUS គេបារម្ភបំផុតគ្រឿងផ្នែកខាងមុខ ដោយសារវាផ្តុំដោយប្រព័ន្ធអេឡិចត្រូនិកនិងមុខងារបញ្ជាសំខាន់ៗ ដែលមុននឹងទិញត្រូវពិនិត្យមើលឲ្យច្បាស់លាស់។
៣/ មើលចម្ងាយគីឡូ
ប្រយ័ត្នទិញប៉ះឡានដែលគេកែចម្ងាយគីឡូលើកុងទ័រ។ ព្រោះឡាន PRIUS ដែលគេកែចម្ងាយគីឡូ តែងតែជួបបញ្ហាខួចផ្នែកម៉ាស៊ីននិងបញ្ហាផ្សេងៗទៀត។ រយៈគីឡូដែលគួរជ្រើសរើសនោះពី ១០ ០០០គីឡូម៉ែតទៅ ២០ ០០០គីឡូម៉ែតជាកម្រិតមធ្យម។
៤/ បញ្ហាទឹកថ្នាំនិងតួឡាន
ទឹកថ្នាំឡានក៏ជាចំនុចសំខាន់ខ្លាំងដែរបើសិនជាវាត្រឹមការបាញ់បន្តិចបន្តួចវាមិនជាបញ្ហាឡើយ ប៉ុន្តែបើសិនជាការបាញ់ឡានទាំងមូលតែម្ដងវាគួរឲ្យបារម្ភ ព្រោះថាអ្នកអាចទិញប៉ះឡានដែលគេកាត់ត(ឡានផ្សាតគ្នា)។
បន្តចុចអាន៖