តួលេខថ្មីចេញដោយ Lamborghini បង្ហាញថា គិតត្រឹម ៣ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអាចផលិតម៉ូដែល Huracans ដែលមានតម្លៃប្រមាណ ២០៣ ២៩៥ ដុល្លារ បានដល់ទៅ ៨ ០០០ ពាន់គ្រឿង។
Huracans ចេញដំបូងឆ្នាំ ២០១៤ ហើយដល់បច្ចុប្បន្នរថយន្តនេះមានបែងចែកជាច្រើនជម្រើសខុសៗគ្នា ដែលមានដូចជា ៖
-
LP610-4 កម្លាំង ៦០២ សេះ ម៉ាស៊ីនសាំង ស៊ីឡាំង ១០ សន្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២ វិនាទី និងល្បឿនអតិបរមា ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
-
LP610-4 Avio ឬ LP770-4 កម្លាំងម៉ាស៊ីនដូច LP610-4 តែខុសត្រង់ពណ៌ ដែលផលិតមានកំណត់។
-
LP610-4 Spyder កម្លាំង ៦១០ សេះ សន្ទុះ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៤ វិនាទី និងល្បឿនអតិបរមា ៣២៤ គីឡូម៉ែត្រក្នុងមួយម៉ោង។
-
LP580-2 សន្ទុះ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៤ វិនាទី និងល្បឿនអតិបរមា ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
-
LP580-2 Spyder សន្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៣,៦ វិនាទី និងល្បឿនអតិបរមា ៣១៩ គីឡូម៉ែត្រក្នុងមួយម៉ោង។
-
LP640-4 Performante សន្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ២,៩ វិនាទី និងល្បឿនអតិបរមា ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕
ចុចអានបន្ត ៖
ប្រភព៖
carscoops
ប្រែសម្រួល៖ រដ្ឋ