Apple ជំរុញ​ឲ្យ​​អ្នកប្រើ iPhone ៣ ឆ្នាំ​ប្តូរស៊េរី​ចាស់​​ចោលម្តង

  • 2017-06-15 01:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​អតិថិជន​របស់​ខ្លួន​ត្រូវ​​ប្ដូរ iPhone ជា​រៀង​រាល់​ ៣ ឆ្នាំ​ម្ដង។​ ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មួយ​នេះ​បាន​ប៉ាន់​ស្មាន Apple Watch និង​ iPhone យ៉ាង​យូរ​អាច​ប្រើ​បាន​តែ ៣ ឆ្នាំ​សម្រាប់​ម្ចាស់​ដំបូង ចំណែក​ឯ​កុំព្យូទ័រ​ Mac និង​ Apple TV អាច​នៅ​បាន​ដល់ ៤ ឆ្នាំ​។

ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរអ្នក​គាំទ្រលើ​គេហទំព័រ​របស់​ខ្លួន Apple បាន​លើក​ពី​ហេតុផល​ ២។ មួយ​គឺ​ការប្រើប្រាស់​ផ្ទាល់​របស់​អតិថិជន​ និង​មួយ​ទៀត​​ជា​ចំណែក​ចូលរួម​បរិច្ចាគ​ក្នុង​វិភាគទាន​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

Apple បាន​វិភាគ​វដ្ដ​ជីវិត​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សម្រាប់​ផលិតផល​ Apple តាម​រយៈ​​សមាសភាគ​ផ្នែក​រឹង (Hardware), ទម្ងន់​និង​ទំហំ បូក​ផ្សំ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ក៏​ដូច​ជា​ការ​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ​។

ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឱ្យ​យល់​ដឹង​ខ្ពស់​ពី​បរិស្ថាន​ Apple ធ្លាប់​បាន​បង្កើត​កម្មវិធី Apps for Earth ដែល​ចាប់​ដៃ​ជាមួយ​អង្គការ​ World Wild Fund ក្នុង​គោលដៅ​រៃ​អង្គាស​ថវិកា​សម្រាប់​ការ​អភិរក្ស​។​ Apple បាន​បង្កើត​ឡើង​នូវ​ Apps ចំនួន ២៧ សម្រាប់​ផ្សព្វផ្សាយ​ឱ្យ​ WWF ហើយ​លុយ​ដែល​ទទួល​បាន​ទាំង​ប៉ុន្មាន​នឹង​ឧបត្ថម្ភ​ទៅ​ឱ្យ​ពួក​គេ​ទាំង​អស់​។

សរុប​មក​ជា​រួម​​មានន័យ​ថា​កាល​ដែល​អ្នក​ប្រើ​ iPhone ប្ដូរ​ស៊េរី​ថ្មី​​រៀងរាល់​ ៣ ឆ្នាំ​ម្ដង​ ពួក​គេ​នឹង​មាន​ឱកាស​ចូលរួម​ជាមួយ​មូលនិធិ​ការពារ​បរិស្ថាន​ពិភពលោក ខណៈ​បើ​អ្នក​​ប្រើ​ត្រឹម​ iPhone ស៊េរី​ចាស់​ជួន​កាល​មិន​អាច​គាំទ្រ​កម្មវិធី​ទាំង​នោះ​បាន​ឡើយ​។

រំលឹក​ថា​កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ មាន​និស្សិត​ផ្នែក​សេដ្ឋកិច្ច​ថ្នាក់​បណ្ឌិត​ Laura Trucco បាន​បង្ហាញ​ពី​តួ​លេខ​កើន​ឡើង​ខ្ពស់​នៃ​អ្នក​ Search លើ​ Google ជុំ​វិញ​ពិភពលោក​ពី​ឃ្លា​ "iPhone slow” គាប់​ជួន​នៅ​ពេល​ដែល​ iPhone ជំនាន់​ថ្មី​ត្រូវ​បាន​ប្រកាស​បង្ហាញ​។​ នេះ​ជា​ភស្តុតាង​បញ្ជាក់​ Apple តែង​ប្រើ​ចិត្តសាស្ត្រ​​បង្ខំ​ឱ្យ​អ្នក​ប្រើ​ iPhone ស៊េរី​ទាប​ ដំណើរការ​នៅ​លើ​ iOS ជំនាន់​ចាស់​ ហើយ​មាន​ល្បឿន​យឺត​ ទាមទារ​ចាំ​បាច់​ប្ដូរ​ស៊េរី​ទើប​អាច​ដំឡើង​ជំនាន់​ iOS ខ្ពស់​បាន និង​មាន​ល្បឿន​ប្រសើរ​ជាង​មុន​។

បន្ត​ចុច​អាន៖

ប្រភព៖ telegraph   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី