រក​ឃើញ​​ប្រទេស​ជា​ប្រភព​បង្កើតមេរោគ​​ ​Wanna Cry អុកឡុក​ពេញ​ពិភពលោក​

  • 2017-06-15 02:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ ​(NSA)​ ​បាន​ប្រកាស​ថា​មេរោគ​អុកឡុក​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ​ហើយ​ធ្វើ​ឲ្យ​កុំព្យូទ័រ​រាប់​ម៉ឺន​គ្រឿង​គាំង​ ​និង​បាន​ជំរិត​លុយ​ពី​ជន​រង​គ្រោះ​ ​គឺ​ជា​ទង្វើ​ទាក់ទង​នឹង​រដ្ឋ​កុម្មុយនិស្ត​ឯក​ការ​បំផុត​ ​កូរ៉េ​ខាង​ជើង។

ភ្នាក់ងារ​ស្រាវជ្រាវ​សុវត្ថិភាព​ប្រព័ន្ធ​កុំព្យូទ័រ​ ​Symantec​ ​របស់​អាមេរិក​ ​និង​ ​Kaspersky Lab​ ​របស់​រុស្សី​ ​ក៏​រក​ឃើញ​ថា​ប្រភព​ដើម​ធំ​បំផុត​របស់​ ​Wanna Cry​ ​ចេញ​ពី​កូរ៉េ​ខាង​ជើង​ ​ហើយ​សម្ព័ន្ធ​ ​Lazarus Group​ ​គឺ​ជា​អ្នក​ពាក់ព័ន្ធ​ខ្លាំង​បំផុត​ក្នុង​ករណី​វាយប្រហារ​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ។

បើ​និយាយ​ពី​ករណី​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ធំៗ​ ​ដែល​គេ​ធ្លាប់​រក​ឃើញ​ថា​ជា​ទង្វើ​របស់​ប្រទេស​ឧស្សាហ​គំរាម​ប្រើ​គ្រាប់​នុយក្លេអ៊ែរ​នេះ​ ​គឺ​មាន​រាប់​រយ​ដង​ ​ហើយ​ករណី​ទាំង​នោះ​មាន​ដូច​ជា​ការ​លួច​លុយ​ពី​ធនាគារ​បរទេស​ ​និង​បិត​វិបសាយ​របស់​ក្រុមហ៊ុន​ ​Sony​ ​ដែល​ធ្លាប់​ចេញ​រឿង​បែប​រិះគន់​ដល់​មេ​ដឹក​នាំ​ប្រទេស​នេះ៕

ចុចអានបន្ត ៖

ប្រភព៖ The Verge | Washingtonpost   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម