ជាប់​គុក​ ​៣​ ​ឆ្នាំ​ ​ព្រោះហ៊ាន​​បង្ហោះ​រឿង​ហូលីវូដ​​លើ​ ​Facebook

  • 2017-06-15 03:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Trevon Maurice Franklin​ ​វ័យ​ ​២១​ ​ឆ្នាំ​ ​រស់​នៅ​តំបន់​ ​Fresno​ ​រដ្ឋ​កាលីហ្វញ៉ា​ ​សហរដ្ឋអាមេរិក​ ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ ​ក្រោយ​បង្ហោះ​រឿង​ ​Deadpool​ ​ទៅ​លើ​ទំព័រ​ ​(Page)​ ​Facebook​ ​របស់​គាត់​មាន​ឈ្មោះ​ថា​ ​"Tre-Von M. King."​ ​ដែល​មាន​​អ្នក​ចូល​មើល​ដល់​ទៅ​ ​៥​ ​លាន​ដង។

Franklin​ ​ត្រូវ​ជាប់ចោទ​ពី​បទ​លួច​ចម្លង​ ​​និង​ចែកចាយ​ផលិត​ផល​រំលោភ​កម្មសិទ្ធិបញ្ញា​ ​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ ​៣​ ​ឆ្នាំ​ ។

Deadpool​ ​គឺ​ជា​ខ្សែ​ភាពយន្ត​ប្រភេទ​វាយប្រហារ​កាប់​ចាក់​ ​(R-rated)​ ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ ​ហើយ​ ​Deadpool​ ​ជំនាន់​ ​២​ ​គឺ​អាច​នឹង​ចេញ​ក្នុង​ឆ្នាំ​ ​២០១៨៕

ចុចអានបន្ត ៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម