ថៃប្រឈមមុខនឹងការបាត់បង់ភ្ញៀវទេសចរ ទៅប្រទេសជិតខាង
- 2017-06-16 04:39:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃប្រឈមមុខនឹងការបាត់បង់ភ្ញៀវទេសចរ ទៅប្រទេសជិតខាង
ចន្លោះមិនឃើញ
ការរីកលូតលាស់នៃវិស័យអាកាសចរណ៍នៅក្នុងតំបន់ អាចនាំឲ្យប្រទេសថៃបាត់បង់ចំនួនភ្ញៀវទេសចរ ដោយភ្ញៀវទេសចរទាំងនោះនឹងហោះត្រង់មកប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកទិញសេវាកម្មទេសចរណ៍ថៃ បានលើកឡើងនៅក្នុងខេត្តឈៀងម៉ៃ កាលពីថ្ងៃទី១៥ មិថុនា ម្សិលមិញ។
ក្រុមអ្នកវិភាគលើវិស័យទេសចរណ៍បានអះអាងថា តំបន់មេគង្គ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដោយសារមានការហោះហើរល្អជាងមុន និងមានហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវទឹក និងផ្លូវគោកប្រសើរជាងមុន។
ជាមួយគ្នានេះផងដែរ ការចំណាយទាប និងការផ្ដល់សេវាអាកាសចរណ៍ពេលលេញ ពីឥណ្ឌា សិង្ហបុរី សហភាពអឺរ៉ុប ម៉ាឡេស៊ី មជ្ឈិមបូព៌ា និងចិន បានបង្កើតផ្លូវហោះហើរថ្មីមួយ និងបានបង្កើនការហោះហើរមកគោលដៅក្នុងតំបន់នេះ។
ជាងនេះទៅទៀត អាជ្ញាធរក្នុងតំបន់បានធ្វើការរួមគ្នាក្នុងការបង្ហាញអត្តសញ្ញាណច្បាស់លាស់ ដើម្បីទាក់ទាញការធ្វើដំណើរមកក្នុងតំបន់នេះ។ ក្នុងនោះ កម្ពុជាគឺជាប្រទេសនាំមុខគេលើការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌ មីយ៉ាន់ម៉ាមានផលិតផល និងបទពិសោធន៍ក្នុងប្រទេស ឡាវនាំមុខលើទេសចរណ៍ដែលបើកបរដោយខ្លួនឯង វៀតណាមមាននាវាទំនើបៗ និងថៃមានទីក្រុងដែលការកម្សាន្ត និងចំណីអាហារចម្រុះ៕