ហេតុអ្វីបានជារុយ និងតុកកែ អាចតោងជញ្ជាំង ជាប់ម្ល៉េះ?

  • 2017-06-16 04:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំលើយនៃសំនួរដ៏សាមញ្ញនេះគឺ ពួកវាមានរោមប្រឆាំង នឹងដំណើររអិល និងភាពស្អិតរបស់វា។

រោមប្រឆាំងដំណើររអិល

ពពួកសត្វរុយ អាចតោងជញ្ជាំង ជាប់ដោយសារតែ កូនខ្នើយតូចៗ២ដែលស្ថិតនៅត្រង់ បាតជើងរបស់វា។ កូនខ្នើយនីមួយៗ មានរោមយ៉ាងច្រើន ដែលនៅចុងរោមទាំងនោះ ត្រូវបានបង្កប់ដោយ ចំនុចតូចៗនោះ មានលក្ខណៈស្អិតដូចកាវ ដែលវាអាច ជួយឲ្យរុយ អាចស្ថិតនៅជាប់ កន្លែងដែលមានផ្ទៃរលោង។

ជាមួយគ្នានេះដែរ ប្រសើនបើវាចង់ធ្វើចលនា វាគ្រាន់តែលើជើង នោះវាអាចផ្លាស់ប្តូរ ទីតាំងបានហើយ។ ដោយសារតែវា មានជាតិស្អិត នៅចុងរោមជើងនេះ ទើបធ្វើឲ្យជើងរបស់វា មានសភាពស្អិត ក៏ប៉ុន្តែអាចធ្វើចលនា បានងាយស្រួល។

ភាពស្អិតរបស់វា

ដោយឡែកជើងរបស់តុកកែ មានរាងដូចជាដើមស្ពៃប្រូខូលី ដែលមើលទៅ មានសភាពរឹងមាំ។ វាសមត្ថភាព តោងស្អិតយ៉ាងខ្លាំង ហើយវាអាចរត់ដេញចាប់ សត្វរុយធ្វើជាចំណី បានយ៉ាងលឿន ហើយអាចសំយ៉ុង ចុះទៅក្រោមដោយប្រើតែ មេជើងរបស់វាតែមួយប៉ុណ្ណោះ។

ចំណែកឯអាវុធសំងាត់ របស់តុកកែគឺ រោមរបស់វា ដែលមានរាងដូចជា ប្រែកជ្រូក។ ហើយនៅលើជើងម្ខាង មានរោមនេះជាង ៥០០.០០០រោម និងត្រូវបានបែកជា រំយោលរាប់រយ ចម្រៀកតូចៗ ដែលមានសភាពស្អិតដូចកាវ៕

ប្រភព ៖ lookingtoday

អត្ថបទពេញនិយម
អត្ថបទថ្មី