អ្នកប្រើ iPhone តិចមិនស្គាល់ Unlock, Cydia, SHSH Blobs (ស្វែងយល់អ្នកប្រើ iPhone )
- 2017-06-16 06:46:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ iPhone តិចមិនស្គាល់ Unlock, Cydia, SHSH Blobs (ស្វែងយល់អ្នកប្រើ iPhone )
ចន្លោះមិនឃើញ
ជារៀងរាល់សប្ដាហ៍ Sabay តែងចែករំលែកនូវចំណេះដឹងនៃពាក្យបច្ចេកទេសថ្មីៗសម្រាប់អ្នកប្រើប្រាស់ iPhone។ ថ្ងៃនេះ Sabay ណែនាំពាក្យបច្ចេកទេសថ្មី ៣ ទៀត ដូចជា Unlock, Cydia និង SHSH Blobs ដើម្បីប្រិយមិត្តសិក្សាស្វែងយល់។
១.Unlock:
មុនឈានដល់អត្ថន័យពេញនៃពាក្យ Unlock ប្រិយមិត្តត្រូវស្គាល់អ្វីទៅជា Unlocked Phone ជាមុនសិន។ ជាទូទៅ Unlocked Phone គឺជា iPhone ដែលយើងទិញពីក្រុមហ៊ុនឫសាខាចែកចាយសព្វថ្ងៃ ដែលមិនមានជាប់ Locked ករណីបើយើងទិញ Locked Phone នោះយើងមិនអាចប្រើសេវាស៊ីមរបស់ក្រុមហ៊ុនដទៃបានឡើយ លើកលែងតែសេវាក្រុមហ៊ុនមកពីនាយមួយគត់។
ដូច្នេះដើម្បីធ្វើការដោះសេវាឱ្យប្រើបានទូលាយទាំងអស់ជុំវិញពិភពលោក អ្នកត្រូវធ្វើការ Unlock (ដោះប្រព័ន្ធសេវា) ដោយវាមាន ២ បែប:
ក.Factory Unlocked: នេះជាការ Unlocked តាម Sever ដែលទាញចេញពីក្រុមហ៊ុន Apple ផ្ទាល់ វាមានតម្លៃថ្លៃ ប៉ុន្តែមានសុវត្ថិភាពខ្ពស់ ពេលដោះហើយគឺអាចប្រើបានរហូត។
ខ.Software Unlocked: នេះជាការ Unlocked តាមការហែកគុក Jalibreak ប៉ុន្តែការធ្វើបែបនេះ គឺខុសនឹងច្បាប់របស់ Apple ម្ល៉ោះហើយនៅថ្ងៃណាមួយ iPhone អាចនឹងជាប់ Locked វិញ ប៉ុន្តែការធ្វើបែបនេះតម្លៃរាងធូរថ្លៃ ហើយទាមទារតាមជំនាន់ iOS ដែរ។
២.Cydia:
Cydia គឺជាកម្មវិធីមួយ ដែលលោតចូលមកក្នុង iPhone/iPad នៅពេលដែលឧបករណ៍នោះបានធ្វើការ Jailbreak រួចស្រេច។ ក្នុង Cydia ប្រមូលផ្ដុំទៅដោយកម្មវិធី Tweak, Theme ជាច្រើន ដែលខ្លះក៏ដាក់ឱ្យដំឡើង Free ខ្លះទៀតក៏គិតលុយ។ តាមធម្មតាយើងរមែងហៅវាជា App Store ទី ២ នៅក្នុង iPhone ប៉ុន្តែយើងត្រូវដឹងថាការប្រើប្រាស់កម្មវិធីចេញពី Cydia ច្រើន ក៏បង្កផលប៉ះពាល់ធ្វើឱ្យម៉ាស៊ីនដំណើរការយឺតផងដែរ។
៣.SHSH Blobs:
នេះជាទិន្នន័យមួយផ្នែកតូច ដែលប្រើទន្ទឹមគ្នានៅពេលដែលមាន Cydia។ យើងអាចហៅវាបានជាឯកសារសម្រាប់ទម្លាក់ Version iOS ទោះបីជាពេលណាមួយក្រុមហ៊ុន Apple បានបិទ iOS ចាស់មិនឱ្យទម្លាក់ក៏ដោយ។ ប៉ុន្តែវាទាមទារឱ្យយើង Save SHSH Blobs ពី Cydia អំឡុងពេលឈរនៅលើ iOS ទាបនោះ ហើយរក្សាឯកសារទុកទៅក្នុងកុំព្យូទ័រ។ (ឧទាហរណ៍: គេ Save SHSH Blobs លើម៉ាស៊ីន iPhone 5 មួយគ្រឿង ហើយទម្លាក់មកកាន់ iOS 9 បាន ដោយទោះបច្ចុប្បន្ន Apple បើកតែ iOS 10.3.1 និង iOS 10.3.2 ក្ដី)។
ចុចអានបន្ត