Drone​ DJI Spark​ ​​តម្លៃជាង ៤០០ ដុល្លារ​ ​ផលិត​ពិសេស​សម្រាប់​ការ​ ​Selfie

  • 2017-06-26 02:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


DJI Spark​ ​ជា​ ​Drone​ ​ម៉ូដែល​ថ្មី​ ​ដែល​ទើប​ចូល​ដល់​ទីផ្សារ​កម្ពុជា​ ​ជា​មួយ​តម្លៃ​ប្រមាណ​ ​៤៩៩​ ​ដុល្លារ។

មាន​តួ​ខ្លួន​តូច​ហើយ​ស្រាល​ប្រមាណ​ ​៣០០​ ​ក្រាម​ ​DJI Spark​ ​ភ្ជាប់​មក​ជា​មួយ​នូវ​កាមេរ៉ា​ ​១២​ ​មេហ្គាភិចសែល​ ​ដែល​ថត​វីដេអូ​កម្រិត​ ​HD​ ​1080p​ ​(៣០fps)​ ​ហើយ​អាច​ហោះ​ក្នុង​ល្បឿន​ ​៥០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​និង​ពេល​មាន​ថ្ម​ពេញ​អាច​ហោះ​បាន​ ​១៥​ ​នាទី។

បំពាក់​បច្ចេកវិទ្យា​ពិសេស​ ​អាច​បញ្ជា​ឲ្យ​ហោះ​ហើរ​ ​ចុះចត​ ​ថត​រូប​ ​និង​រេ​តាម​ ​ដោយ​ប្រើ​កាយវិការ​មនុស្ស​ ​ជា​ពិសេស​គ្រាន់​តែ​ដាក់​ដៃ​នៅ​ពី​ក្រោម​ ​គឺ​ ​DJI Spark​ ​នឹង​ចុះ​ចត​ដោយ​ស្វ័យប្រវត្តិ។

កាន់​តែ​ពិសេស​ពេល​បញ្ជា​ពី​ស្មាតហ្វូន​ជា​មួយ​ ​App​ ​”DJI GO 4”​ ​ដោយ​អាច​កំណត់​បរិវេណ​ហោះ​ដោយ​ស្វ័យប្រវត្តិ​ ​ឬ​អាច​ឲ្យ​ហោះ​តាម​វត្ថុ​នានា​ដែល​ស្ថិត​ក្នុង​ការ​កំណត់​ ​ក៏​ដូច​ជា​មាន​មុខងារ​ពិសេស​ៗ​ជា​ច្រើន​សម្រាប់​បញ្ជា​ ​Drone​ ​វៃ​ឆ្លាត​នេះ។

វិធី​ភ្ជាប់​ ​DJI GO 4​ ​ជា​មួយ​ ​Drone

  • ដំណើរការ​ ​Drone
  • បើក​ ​App​ ​”DJI GO 4”
  • ចុច​លើ​ ​Enter Device
  • រួច​កម្មវិធី​នឹង​ធ្វើ​ការ​ស្វែង​រក​សេវា​ ​Wifi​ ​របស់​ ​Drone​ ​ដោយ​ស្វ័យប្រវត្តិ
  • លេខ​សម្ងាត់​នៃ​ ​Wifi​ ​របស់​ ​Drone​ ​គឺ​មាន​នៅ​លើ​ប្រអប់​ ​ឬ​ផ្នែក​ក្នុង​នៃ​ថ្ម

សម្រាប់​ព័ត៌មាន​បន្ថែមលម្អិត​ និង​​​ទំនាក់ទំនង​ទិញ​ ​០១២ ៨៦ ១២ ១២

អត្ថបទ៖ រដ្ឋ

អត្ថបទថ្មី