ពលរដ្ឋ​ម្ចាស់​អគារ​ប៊ូឌីញ ៤០៦​បន្ទប់ បាន​ទទួល​ប្រាក់​ទូទាត់​រួចរាល់ នៅ​សល់​ប្រហែល ៧០​បន្ទប់

  • 2017-06-16 09:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ម្ចាស់​បន្ទប់ ដែល​រស់នៅ​ក្នុង​អគារ​ប៊ូឌីញស ប្រមាណ​ជាង ៤៧០​បន្ទប់​នោះ មាន​ចំនួន ៤០៦​បន្ទប់​បាន​ទូទាត់​ប្រាក់​រួចហើយ។

បើ​តាម​គេហទំព័រ​របស់​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង ១១:៣០​នាទី​ព្រឹក ថ្ងៃ​ទី១៦ មិថុនា ២០១៧ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចំណែក​ឯកជន​ក្នុង​អគារ​សហកម្មសិទ្ធិ​ប៊ូឌីញ ស ចំនួន ៤០៦​បន្ទប់​ស្នាក់នៅ បាន​ទទួល​ប្រាក់​ទូទាត់​រួច និង​បាន​ប្រគល់​បន្ទប់​ជូន​ក្រុមហ៊ុន ដោយ​បាន​ចាកចេញ​ពី​បន្ទប់​ស្នាក់នៅ ទៅ​តាំង​ទី​លំនៅ​ថ្មី​ហើយ៕

អត្ថបទដកស្រង់ដោយ៖ វាសនា

ប្រភព៖ Kley Kley