បើ Ronaldo ​ចាកចេញ ​តើ Real Madrid ​ប្រែប្រួល​យ៉ាង​ណា​ទៅ?

  • 2017-06-17 03:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​បញ្ជាក់​ហើយ​ថា​រូបគេ​ចង់​ចាកចេញ​ពី​អេស្ប៉ាញ ដោយសារ​តែ​រញ៉េរញ៉ៃ​រឿង​បង់ពន្ធ​ខ្លាំង​ពេក ខណៈ​ដែល​ខ្លួន​ប្រាប់​ហើយ​ថា​មិន​មាន​គេច​ពន្ធ​អ្វី​នោះ​ទេ។

ចុះ​បើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ចាកចេញ​ពី Real Madrid ​មែន ​តើ​ទម្រង់​លេង​ក្រុម​ទាំង​មូល​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​ទៅ? បើ​តាម​ការ​ព្យាករណ៍​របស់​អ្នក​ជំនាញ​នានា​នោះ គឺ​ Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់ Zidane ​អាច​នឹង​ទិញ​កីឡាករ​ថ្មី​បន្ថែម ​ហើយ​បើ​មិន​ចង់​ទិញ​ទេ​ក៏​បាន​ដែរ ព្រោះ​បច្ចុប្បន្ន​នេះ​ពួកគេ​មាន​កីឡាករ​សមត្ថភាព​ខ្ពស់​ៗ​រួច​ជា​ស្រេច​ទៅ​ហើយ។

មិន​ទិញ​កីឡាករ​ថែម

បើ​មិន​ទិញ​កីឡាករ​ថែម​ទេ ច្បាស់​ណាស់​ទម្រង់​លេង​របស់ Real Madrid ​នឹង​លើក​យក Gareth Bale ​មក​ដាក់ ​ហើយ Isco ​ជា​អ្នក​លេង​បម្រើ​ប្រយុទ្ធ​កណ្ដាល​ដដែល។ ដូច​កាល​ពី​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​រដូវ​កាល​មុន​អីចឹង។ តំបន់​បម្រើ​នឹង​ការពារ​របស់ Real ​អាច​និយាយ​បាន​ថា​រឹងម៉ាំ​ហើយ ​ប្រសិន​បើ​មិន​មាន​កីឡាករ​របួស​ច្រើន​ទេ​នោះ ដូច្នេះ​ទោះ​ជា​អវត្តមាន​ Ronaldo ​ក្រុម Real Madrid ​នៅ​តែ​ល្អ​ដដែល ប៉ុន្តែ​មិន​ប្រាកដ​ថា​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​នោះ​ទេ។

ទិញ​កីឡាករ​បន្ថែម

Real Madrid ​កំពុង​តែ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​បារាំង Mbappe ​របស់​ក្រុម Monaco ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​មាន​សមត្ថភាព​ល្អ ​ហើយ​លេង​នៅ​តំបន់​ស្លាប អូស​បាល់​យ៉ាង​ជំនាញ​ថែម​ទៀត។ ដូច្នេះ​ហើយ ​បើ Real Madrid ​អាច​ទិញ​រូបគេ​បាន នោះ Ronaldo ​ចាកចេញ​ទៅ ​ច្បាស់​ណាស់​ថា​រូបគេ​អាច​នឹង​ក្លាយ​ជា​ជម្រើស​ដំបូង​សម្រាប់​ក្រុម​របស់​លោក Zidane ​ជាក់​ជា​មិន​ខាន។

យ៉ាងណាមិញ ​ការ​ចាកចេញ​របស់ Ronaldo ​នៅ​មិន​ទាន់​ច្បាស់​១០០​%​នោះ​ទេ ព្រោះ​ក្លឹប Real Madrid ​ក៏​មិន​ទាន់​ចង់​លក់​រូបគេ​ដែរ ​ក្រោយ​ពី​ប្រធាន​ក្រុម​ព័រទុយហ្គាល់​រូប​នេះ​ជួយ​ក្រុម​ច្រើន​នៅ​រដូវ​កាល​មុន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី