Alves ៖ Dybala គួរ​ចេញ​ពី Juventus ​បើ​ចង់​ល្បី​ឈ្មោះ​ជាង​នេះ

  • 2017-06-17 03:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Alves ​ផ្ដាំ​ទៅ Paulo Dybala ​ថា​គួរ​តែ​គិត​ពី​ការ​ចាកចេញ​ពី​ក្រុម Juventus ​ទៅ ប្រសិន​បើ​រូបគេ​ចង់​ពង្រឹង​សមត្ថភាព​បន្ថែម ​និង​សាង​ភាព​ល្បីល្បាញ​ថែម​ទៀត​នោះ។

Dybala ​រក​បាន​១៩​គ្រាប់​កាល​ពី​រដូវ​កាល​មុន ​និង​រក​បាន​គ្រាប់​ថែម​ទៀត​នៅ​ Champions league ​ហើយ​ជួយ​ឱ្យ​​ក្រុម​ Juventus ​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន។ កត្តា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​បណ្ដា​ក្លឹប​ធំ​ៗ​ជា​ច្រើន។

ដើម្បី​ជា​យោបល់ Alves ​ចង់​ឃើញ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ចាកចេញ​ពី​ក្លឹប Juventus ​ទៅ ​ដើម្បី​ស្វែង​រក​បទ​ពិសោធ​ថ្មី ​និង​ពង្រឹង​សមត្ថភាព​បន្ថែម។ “គាត់​កំពុង​តែ​ធ្វើ​បាន​ល្អ​ហើយ ​ទៅ​ថ្ងៃ​អនាគត​គាត់​នឹង​ខ្លាំង​ជាង​នេះ។ ដើម្បី​ជា​ការ​ទទួល​យក​អ្វី​ថ្មី ​ខ្ញុំ​ចង់​ឃើញ​គាត់​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ថ្មី ដែល​ខ្លាំង​និង​មាន​ការ​ប្រកួត​ប្រជែង​ជាង​នេះ”។

ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​ខាង​លើ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បណ្ដា​ក្លឹប​២​គឺ Real Madrid ​និង FC Barcelona ​ប៉ុន្តែ​ក្រោយ​ពី​ប្រធាន​ក្លឹប Juventus ​បន្ដ​កុងត្រា​ឱ្យ​រូបគេ​ច្រើន​ឆ្នាំ​ទៅ ​នៅ​ពេល​នេះ ​ដំណឹង​ដែល​ចង់​បាន​នោះ ​ត្រូវ​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី