ត្រឹម ៣ឆ្នាំ ឥណ្ឌូណេស៊ី បាញ់​ពន្លិច​ទូក​នេសាទ​ខុសច្បាប់ជាង ៣០០គ្រឿង

  • 2017-06-17 03:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​តាំង​ពី​លោក​ប្រធានាធិបតី Joko Widodo (Jokowi) ឡើង​កាន់​តំណែង​កាលពី​ឆ្នាំ២០១៤ មក ឥណ្ឌូណេស៊ី បាន​បាញ់​ពន្លិច​ទូក​នេសាទ​ខុសច្បាប់ ប្រមាណ​ជាង ៣០០គ្រឿង​ហើយ ដែល​ក្នុង​នោះ គ្រាន់​តែ​ក្នុង​​ខែមេសា​កន្លងទៅ ទូកនេសាទ ៨១គ្រឿង​ត្រូវ​បាន​បាញ់​ពន្លិច។

នៅ​ក្នុង​ចំណោម​ទូក​នេសាទ​ខុសច្បាប់​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី​ទាំងនោះ ភាគច្រើន​គឺ​ទូក​នេសាទ​របស់​ប្រទេស​ជិត​ខាង ដែល​មាន​ដូចជា វៀតណាម (ច្រើន​ជាងគេ) ហ្វីលីពីន និងម៉ាឡេស៊ីជាដើម។

ដោយសារ​ឥណ្ឌូណេស៊ី ជា​ប្រទេស​ដែល​មាន​កោះ​ច្រើន ចន្លោះ​ពី ១៥០០០ ទៅ ១៧០០០កោះ ធ្វើ​ឲ្យ​ប្រទេស​នេះ ត្រូវ​ចំណាយ​ច្រើន​លើ​ការ​ការពារ​ដែន​ទឹក​របស់​ខ្លួន។ លោក Jokowi បាន​បង្កើត​កង​កម្លាំង​ ដើម្បី​កម្ចាត់​ទូក​នេសាទ​ខុសច្បាប់ នា​ឆ្នាំ ២០១៥ ដោយត្រូវ​​ចំណាយ​ប្រហែល ៣ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

ប្រភព ៖ KleyKley

អត្ថបទថ្មី