រឿង​ខ្លី​រំជួល​ចិត្ត "First Crush” បង្ហាញ​ពី​មនុស្ស​ម្នាក់ ដែល​ជា​បុរស​ម្នាក់ ស្វាមី​ម្នាក់ និង​ឪពុក​ម្នាក់

  • 2017-06-17 06:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ខ្លី​មួយ​មួយ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​មាន​ចំណង​ជើង​ថា "First Crush” ផលិត​ដោយ​​ក្រុម​ផលិត​របស់​ផលិតកម្ម Unix Production ។ រឿង​នេះ​ផលិត​ឡើង​​ដើម្បី​អបអរ​ថ្ងៃ "Father's Day" ដែល​នឹង​មក​ដល់​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។

ដូច្នេះ​ហើយ "First Crush" ឆ្លុះ​បង្ហាញ​ពី​ការ​ពុះពារ​របស់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​មាន​នាទី​ជា​ស្វាមី​ផង និង​ជា​ឪពុក​មួយ​រូប​ផង ព្យាយាម​ផ្ដល់​ក្ដី​ស្រឡាញ់ និង​ការ​គាំពារ​តាម​គ្រប់​វិធី​ដែល​គេ​អាច​ធ្វើ​បាន​សម្រាប់​ភាព​កក់​ក្ដៅ​នៃ​ក្រុម​គ្រួសារ​ក្មេង​ខ្ចី​របស់​គេ។ ពិសេស​ឆ្លុះ​បង្ហាញ​សភាព​ឪពុក ក៏​ដូច​ស្វាមី​នា​ពេល​បច្ចុប្បន្ន ជា​ពេល​ដែល គ្រប់​គ្នា​ទទួល​ជ្រាប​ថា "ម្ដាយ​មិន​មែន​ជា​អ្នក​ដែល​ត្រូវ​ទទួល​បន្ទុក​ធ្ងន់​តែ​ម្នាក់ ក្នុង​ការ​បីបាច់​កូន​នោះ​ទេ ក្រោយ​នាង​បាន​ហែល​ឆ្លង​ទន្លេ​ទុក្ខ​នាំ​បុត្រ​មក​ជូន​អ្នក​ហើយ"។

រឿង​នេះ​ដឹកនាំ​ដោយ​លោក រិទ្ធ ហួរឧត្តម ចាត់​ចែង​ផលិត​ដោយ ជួន ម៉ូនីតា។ នាយក​ផ្នែក​រូបភាព​ដោយ រិទ្ធ ហួរ​រក្សា និង​នាយក​នៃ​ការ​ច្នៃ​ប្រឌិត​ដោយ ជួន ម៉ូនីតា។ Original Song ដោយ ផានិត ក្មៃ ដោយ​ឡែក​តួ​សម្ដែង​ដោយ​កញ្ញា ឆុំ វត្តី និង​លោក មឿន ឯកសុភារិទ្ធ។

សូម​ទស្សនា​ទាំង​អស់​គ្នា!!!

*អស្ចារ្យ​ណាស់ កុមារី​ខ្មែរ សុរិន្ទ​រូប​នេះ

*រឿង​ពាក់​ព័ន្ធ​នឹង​រឿង "ស្ដេចកន"

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម