បារាំងត្រៀមបញ្ចេញរថភ្លើងបើកស្វ័យប្រវត្តិល្បឿនលឿនបំផុតលើលោក
- 2017-06-18 03:06:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារាំងត្រៀមបញ្ចេញរថភ្លើងបើកស្វ័យប្រវត្តិល្បឿនលឿនបំផុតលើលោក
ចន្លោះមិនឃើញ
ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែករបស់ប្រទេសបារាំងមានបំណងត្រៀមបញ្ចេញឱ្យប្រើប្រាស់នូវរថភ្លើងTGV បើកបរដោយស្វ័យប្រវត្តិនាឆ្នាំ ២០២៣ ។ ក្រុមហ៊ុន SNCF នឹងសាកល្បងដាក់ដំណើរការរថភ្លើងមួយនេះនាឆ្នាំ ២០១៩ ដោយដាក់ឈ្មោះឱ្យថា Drone Train។
ប្រភេទរថភ្លើង TGV នឹងបំពាក់នូវ Sensor ដែលអាចទប់ស្កាត់ការជួបឧបសគ្គទុកជាមុន ហើយចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ។ ករណីបើមានហេតុការណ៍ណាចាំបាច់ TGV នឹងបន្ថែមល្បឿនរត់ដល់ ៣២១ គីឡូម៉ែត្រ/ម៉ោង។
នាយកប្រតិបត្តិក្រុមហ៊ុន SNCF លោក Guillaume Pepy បានថ្លែងថា បើគម្រោងមួយនេះបានជោគជ័យដូចការរំពឹងទុក SNFC នឹងក្លាយជាក្រុមហ៊ុនដំបូងបង្អស់ក្នុងលោក ដែលអាចដំណើរការរថភ្លើងស្វ័យប្រវត្តិក្នុងល្បឿនលឿន។
លោក Pepy ជឿជាក់ទៀតថា ប្រព័ន្ធរត់ស្វ័យប្រវត្តិមួយនេះ នឹងអាចបង្កើនតួលេខអ្នកចូលចិត្តធ្វើដំណើរកម្សាន្តកើនឡើង ប្រមាណ ២៥ ភាគរយបន្ថែមទៀត តាមបណ្ដោយផ្លូវដែកពីទីក្រុង Paris ទៅក្រុង Lyon។
បន្តចុចអាន៖