​ប្រញាប់​ឡើង! ពិព័រណ៍​កុមារ​ដ៏​ធំបំផុត​ប្រចាំ​ឆ្នាំ សល់​តែ​​ថ្ងៃ​នេះ​ទៀត​ទេ

  • 2017-06-18 04:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិព័រណ៍​កុមារ និង​គ្រួសារ​លើក​ទី​ ៤ កំពុង​ប្រព្រឹត្ត​ទៅ​នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ នៅ​សល់​តែ​ថ្ងៃ​នេះ​ទៀត​ទេ​។ ដូច្នេះ​លោក​ឪពុក​អ្នក​ម្ដាយ​ទាំង​ឡាយ ប្រសិន​បើ​ចង់​នាំ​កូន​លម្ហែ​ថ្ងៃ​ចុង​សប្ដាហ៍​កុំ​ភ្លេច​ទៅ​ជុំ​គ្រួសារ​ទាំង​អស់​គ្នា​​នៅ​ទី​នោះ។ នៅ​ក្នុង​ពិព័រណ៍​ទាំង​មូល​មាន​កម្មវិធី​កម្សាន្ត​សម្រាប់​កុមារ​ជា​ច្រើន ហើយ​​បង្កប់​ការ​អប់រំ​ក្នុង​នោះ ដើម្បី​ឱ្យ​កុមារ​មាន​ភាព​ក្លាហាន ហ៊ាន​បញ្ចេញ​សមត្ថភាព​ ដូច​ជា​ការ​ប្រឡង ច្រៀង​រាំ បង្ហាញ​ម៉ូត ​សូត្រ​កំណាព្យ អាន​រឿង​និទាន​ជា​ដើម​។

ក្រៅ​ពី​កម្មវិធី​កម្សាន្ត​សម្រាប់​កុមារ​ដ៏​សម្បូរ​បែប​ហើយ​នោះ ក៏​មាន​ការ​លក់​បញ្ចុះ​តម្លៃ​ផលិត​ផល​យ៉ាង​ពិសេស ​រាប់រយ​មុខ​ពី​សំណាក់​ក្រុមហ៊ុន​ធំៗ ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ ៥០%​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ក្រុមហ៊ុន​អនុស្សា​រៀបចំ​ពិព័រណ៍​បាន​បង្កើត​កម្ម​វិធី​នេះ​ឡើង ដើម្បី​ឱ្យ​ឪពុក​ម្ដាយ​ និង​កូន​ៗ​មាន​ឱកាស​បាន​ជុំ​គ្នា បង្កើត​ភាព​ស្និទ្ធស្នាល និង​ភាព​កក់​ក្ដៅ​ក្នុង​គ្រួសារ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ សេង​ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ បាន​លើក​ឡើង​កន្លង​មក​។

ទន្ទឹម​នឹង​នោះ​ដែរ ឯកឧត្ដម ខៀវ កញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិព័រណ៍​នេះ​ទៀត​ផង ហើយ​ឯកឧត្ដម​ បាន​គាំទ្រ និង​ធ្វើ​ការ​កោត​សរសើរ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​បង្កើត​កម្មវិធី​ដ៏​ល្អ​នេះ​ឡើង​ ដើម្បី​ផ្ដល់​ការ​កម្សាន្ត​ដល់​កុមារ និង​បំផុស​ឱ្យ​ឪពុក​ម្ដាយ​បាន​យល់​ច្បាស់​ពី​តម្លៃ​សុភមង្គល​ក្នុង​គ្រួសារ​ស្ថិត​នៅ​ត្រង់​ណា។ ​ជា​ពិសេស​នោះ ឯកឧត្ដម ក៏​បាន​សំណូម​ពរ​ដល់​សាលា​ទូទាំង​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ការ​អប់រំ​កុមារ​ឱ្យ​យល់​ដឹង​ពី​បរិស្ថាន និង​សុវត្ថិភាព​ចរាចរណ៍​​ពី​ថ្នាក់​ក្រោម​ឱ្យ​ហើយ នៅ​ពេល​ដែល​ពួក​គេ​ធំ​ឡើង​គឺ​បាន​យល់​ច្បាស់​ជុំវិញ​បញ្ហា​ទាំង​នេះ​តែ​ម្ដង​៕​

អត្ថបទ៖ វឌ្ឍនៈ