អត្ថន័យជ្រាល​ជ្រៅ ​ពី​ក្រោយ​ស្នាម​សាក់​ថ្មីទាំង​២​របស់ Tiffany

  • 2017-06-18 07:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ សមាជិក​ក្រុម​ចម្រៀង Girls' Generation នាង Tiffany ទើប​តែ​បន្ថែម​ស្នាម​សាក់​២​នៅលើ​រាង​កាយ​របស់​នាង ដែល​ស្នាម​សាក់​ទាំង​នោះ​ពិត​ជា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ចំពោះ​រូបនាង ព្រម​ទាំង​អ្នក​គាំទ្រ​ Girls' Generation ទាំង​អស់។

ស្នាម​សាក់​មួយ​ក្នុង​ចំណោម​នោះ គឺ​ស្ថិត​នៅ​លើ​ចង្អុល​ដៃ​របស់​នាង​ ដែល​សរសេរ​ជា​ភាសា​ចិន​ថា “少女”។ហើយ​អក្សរ​២​តួនេះ គឺ​បំលែងចេញ​ពី​ពាក្យ “少女時代” ដែល​ជា​ឈ្មោះ Girls' Generation ជាភាសា​ចិន និង​ជប៉ុន។

A post shared by Tattooist_Doy (@tattooist_doy) on

ចំណែក​ឯ​ស្នាម​សាក់​មួយ​ទៀត​គឹ​ ស្ថិត​នៅ​លើ​ខ្មង​ជើង​របស់​នាង ហើយ​នោះ​គឺ​ជា​ពាក្យ​ស្លោក​ប្រចាំ​ក្រុម​​ដែល​សរសេរ​ថា “​Right ​Now, ​From​ Now​ On,​ Forever” ដែល​ភាសា​ខ្មែរប្រែថា "ពី​ពេល​នេះ ឥឡូវ​នេះ នឹង​រហូត​ទៅ" ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខណា