Pep ចង់​បាន​ Alves ទៅ​រួម​ទ្រនំ​នៅ Man City

  • 2017-06-19 01:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola ចង់​បាន​ Dani Alves ពី​ Juventus ដើម្បី​ទៅ​បំពេញ​នៅ​តំបន់​ខ្សែ​ការពារ​ខាង​ស្ដាំ​របស់​ Manchester City។

Dani Alves

City បច្ចុប្បន្ន​កំពុង​ខ្វះ​ខ្សែ​ការពារ​ដែល​មាន​បទ​ពិសោធន៍​បន្ទាប់​ពី​ក្លឹប​អនុញ្ញាត​ឲ្យ​កីឡាករ​ចាស់​វស្សា​២រូប​ចាកចេញ​មាន Pablo Zabaleta និង​ Bacary Sagna។ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ក៏​ទាក់ទង​យក Kyle Walker របស់​ Spurs ដែរ​ប៉ុន្តែ​លោក​ចង់​បាន​ Alves មួយ​ទៀត​ខណៈ​ដែល​ Juventus ចង់​បាន​ថ្លៃ​៥​លាន​ផោន​បើ​សិន​ជា​ការ​ផ្ទេរ​កើត​ឡើង​មែន។

​អ្នក​ទាំង​ពីរ​ស្គាល់​គ្នា​យ៉ាង​ច្បាស់​ការ​នៅ​អេស្ប៉ាញ​ដោយសារ​ Pep បាន​ទិញ​ Alves ពី​ Sevilla ក្នុង​តម្លៃ​២៣​លាន​ផោន​កាល​ពី​ឆ្នាំ​២០០៨​ ទៅ​កាន់​ Barcelona ហើយ​ឈ្នះ​ពាន​ La Liga ៣​, Spanish Cup ២ និង​ Champions League ២​នៅ​ទីនោះ៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម