Ramos និង Zidane ហៅទូរស័ព្ទទៅ Ronaldo ឲ្យនៅ Real បន្តទៀត
- 2017-06-19 03:26:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramos និង Zidane ហៅទូរស័ព្ទទៅ Ronaldo ឲ្យនៅ Real បន្តទៀត
ចន្លោះមិនឃើញ
ទាំង Zinedine Zidane និង Sergio Ramos សុទ្ធតែបានហៅទូរស័ព្ទទៅ Ronaldo ដើម្បីបញ្ចុះបញ្ចូលឲ្យរូបគេបន្តលេងជាមួយ Real Madrid ហើយបំភ្លេចចោលការផ្ទេរទៅ Manchester United។
តាមប្រភពពី Marca ឲ្យដឹងថាអ្នកចាត់ការសញ្ជាតិបារាំងបានហៅទូរស័ព្ទដោយផ្ទាល់និយាយជាមួយ Ronaldo ពីអនាគតនៅទឹកដី Bernabeu ខណៈដែលខ្សែប្រយុទ្ធវ័យ៣២ឆ្នាំបច្ចុប្បន្នកំពុងជាប់ដៃជាមួយក្រុមជម្រើសជាតិនៅពាន Confederations cup។ ក្រៅពីនេះ Ramos ដែលជាមិត្តជិតស្និទ្ធម្នាក់ក៏ព្យាយាមបញ្ចុះបញ្ចូលដូចគ្នាដែរ។
មានព័ត៌មានជាច្រើនបានផ្សាយពីបំណងចាកចេញរបស់ Ronaldo ទៅកាន់ទ្រនំចាស់ Man Utd វិញបន្ទាប់ពី រូបគេធុញទ្រាន់នឹងអាជ្ញាធរអេស្ប៉ាញដែលម្ដងជាពីរដងតែងចោទខ្សែប្រយុទ្ធរូបនេះថាបានគេចមិនបង់ពន្ធជូនរដ្ឋ៕