អភិបាលក្រុងប៉ារីស សាកល្បងជិះតាក់ស៊ីលើទឹកដំបូងបំផុត [VDO]
- 2017-06-19 05:07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលក្រុងប៉ារីស សាកល្បងជិះតាក់ស៊ីលើទឹកដំបូងបំផុត [VDO]
ចន្លោះមិនឃើញ
កាលពីថ្ងៃសុក្រសប្ដាហ៍មុនអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានសាកល្បងជិះតាក់ស៊ីលើទឹកមួយប្រភេទម៉ូដែល SeaBubbles ក្នុងទន្លេ Seine ដ៏ទាក់ទាញ។
SeaBubbles មានវិមាត្រតួខ្លួន ទទឹងជាង ២ ម៉ែត្រ និងបណ្ដោយជាង ៤ ម៉ែត្រ អាចផ្ទុកមនុស្សបាន ៨ នាក់ ដំណើរការដោយអាគុយកម្លាំង ២០ គីឡូវ៉ាត់/ម៉ោង និងម៉ូទ័រ ២x១០ គីឡូវ៉ាត់។ ល្បឿនរត់ជាមធ្យម ៩ គម/ម ហើយល្បឿនខ្ពស់បំផុត ២៥ គម/ម ។
បច្ចេកវិទ្យានាវា SeaBubbles ត្រូវគេរាប់បញ្ចូលជាប្រភេទតាក់ស៊ីលើទឹកដ៏ទំនើបមួយ ដែលបង្ហាញដំបូងជាលក្ខណៈវីដេអូគំរូក្នុងសន្និសីទ Viva Tech នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលបង្កើតដោយលោក Alain Thebault និង Anders Bringdal។
Today, #Paris' mayor @Anne_Hidalgo tries for the first time a @SeaBubbles in the Seine river. A new & innovative system for water mobility pic.twitter.com/YbInutVOZg
— Carlos MORENO (@CarlosMorenoFr) June 16, 2017
ដោយឡែក SeaBubbles កំពុងស្ថិតក្នុងគម្រោងរៃអង្គាស ដែលត្រូវការប្រមាណ ២០ ទៅ ៣០ លានអឺរ៉ូដើម្បីសម្រេចនូវគំហើញថ្មីនេះ។ លោក Bringdal បានថ្លែង "បច្ចុប្បន្នលោកបានដាក់ដំណើរការសាកល្បងនូវតាក់ស៊ីលើទឹក SeaBubbles ចំនួន ៤ ដើម្បីសង្កេតមើលពីដំណើរការរបស់វា ហើយគាត់មានបំណងបន្ថែមទៅក្នុងទឹកដីអាមេរិក និងអឺរ៉ុបនៅពេលខាងមុខ"៕
ចុចអានបន្ត ៖