Perez ​នឹង​និយាយ​រឿង​អនាគត​ជាមួយ​​ Ronaldo ក្រោយ​ចប់​ Confederations Cup

  • 2017-06-20 00:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez បាន​និយាយ​ថា​ខ្លួន​មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​ Cristiano Ronaldo ពី​អនាគត​នៅ​ឡើយ​ទេ តែ​គ្រោង​ធ្វើ​ក្រោយ​ចប់​ Confederations Cup។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​៣២​ឆ្នាំ​ បង្ហើប​ពី​បំណង​ចង់​ចាកចេញ​ពី​អេស្ប៉ាញ​ក្រោយ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​គេច​មិន​បង់​ពន្ធ​ដោយ​អាជ្ញាធរ​នៃ​ប្រទេស​នេះ។ Ronaldo ដែល​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​រុស្ស៊ី​ចង់​ទៅ​ទ្រនំ​ចាស់​ Manchester United បើ​សិន​ជា​ដើរ​ចេញ​ពី​ Real Madrid មែន​នោះ។

ឆ្លើយ​តប​នឹង​បញ្ហា​ខាង​លើ​ មហាសេដ្ឋី​វ័យ​៧០​ឆ្នាំ​បាន​បកស្រាយ​ថា៖ "អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​ពេលនេះ​គឺ​ Ronaldo នៅ​តែ​ជា​កីឡាករ​ Real Madrid។ នៅ​ពេល​នេះ​គេ​កំពុង​ជាប់​ដៃ​ជាមួយ​ពាន Confederations Cup ដូច្នេះ​ខ្ញុំ​មិន​ចង់​រំខាន​នោះ​ទេ"។

បុរស​សញ្ជាតិ​អេស្ប៉ាញ​ដដែល​បន្ត​ថា​មក​ទល់​ពេល​នេះ​លោក​មិន​ទាន់​ឃើញ​សំណើ​សុំ​ទិញ​កីឡាករ​ Real ដូច​ជា Ronaldo, Alvaro Morata និង​ James Rodriguezពី​សំណាក់​ក្លឹប​ណា​នោះ​ទេ​ ហើយ​លោក​ក៏​គ្មាន​បំណង​លក់​នរណា​ម្នាក់​ចេញ​ដែរ​សូម្បី​តែ James៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី