អេម! FIFA ថាអាជ្ញាកណ្ដាលវីដេអូនឹងប្រើទូទាំងពិភពលោកនាពេលខាងមុខ
- 2017-06-20 03:19:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេម! FIFA ថាអាជ្ញាកណ្ដាលវីដេអូនឹងប្រើទូទាំងពិភពលោកនាពេលខាងមុខ
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានសរសើរពីសារៈសំខាន់នៃការប្រើអាជ្ញាកណ្ដាលវីដេអូ ហើយគ្រោងដាក់អាជ្ញាកណ្ដាលនេះ ជាផ្លូវការនាពេលអនាគត។
អាជ្ញាកណ្ដាលវីដេអូកំពុងប្រើសាកល្បងនៅ Confederations Cup ក្នុងប្រទេសរុស្ស៊ីហើយបានជួយអាជ្ញាកណ្ដាលលើទីលានធ្វើការសម្រេចចិត្ត៥លើកមកហើយ។ ក្នុងចំណោមការសម្រេចចិត្តទាំងនោះ មានដូចជា ការមើលឃើញថាគ្រាប់បាល់របស់ Pepe ជាបាល់ Offside (ក្រៅល្បែង) និងគ្រាប់បាល់មិន Offside របស់ Vargas។
គួររម្លឹកថា អាជ្ញាកណ្ដាលវីដេអូបានប្រើដំបូងបំផុតនៅការប្រកួត FIFA Club World Cup ក្នុងប្រទេសជប៉ុនហើយក្រោយមក FIFA បានសាកល្បងនៅពានសំខាន់ៗ បន្តបន្ទាប់រហូតដល់ Confederations Cup។ នៅលីគអ៊ីតាលី និងអង់គ្លេសក៏កំពុងពិចារណាការប្រើអាជ្ញាកណ្ដាលនេះដែរ នៅរដូវកាលក្រោយ៕