Springboard, Respring, Baseband ​អ្នក​ប្រើ iPhone​ Jailbreak ទើប​យល់​ច្បាស់

  • 2017-06-20 03:35:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​សប្ដាហ៍​ Sabay បាន​លើក​យក​នូវ​ការ​ពន្យល់​អត្ថន័យ​ពាក្យ​បច្ចេកទេស​ជា​រឿយៗ​សម្រាប់​អ្នក​ប្រើ​ iPhone។ ថ្ងៃ​នេះ​មាន​ពាក្យ​ថ្មី​ ៣ទៀត រួម​មាន​ Springboard, Respring និង​ Baseband សម្រាប់​ស្វែង​យល់។​

+SpringBoard: ជា​ប្រភេទ​កម្មវិធី​ម្យ៉ាង​ដែល​គេ​ប្រើ​សម្រាប់​គ្រប់គ្រង​លើ​ផ្ទាំង​ Homescreen ​ឧបករណ៍​ iOS។​ វា​អាច​ធ្វើ​ការ​រៀប​ចំ​បាន​នូវ​ការ​ផ្លាស់ប្តូរ​ផ្ទៃ​ Wallpaper ជា​ដើម​។​ ចាប់​ពី​ iOS 4.3.3 ឡើង​ទៅ ឯកសារ​ SpringBoard មាន​ទីតាំង​ស្ថិត​នៅ​ /var/mobile/Applications និង​ /Applications Directories ដែល​យើង​អាច​រក​វា​បាន​ តាម​រយៈ​ការ​ Jailbreak ឧបករណ៍​ iOS នោះ​​ ក្នុង​ការ​បើក​ប្រព័ន្ធ​ (System)។

SpringBoard ​បែង​ចែក​ជា ២ រួម​មាន​ SummerBoard និង​ WinterBoard ដែល​អ្នក​និយម​ឃើញ​ក្នុង​កម្មវិធី​ Cydia។​

  • SummerBoard:សំដៅ​ទៅ​លើ​មុខងារ​ពិសេសៗ​តួ​​យ៉ាង​ ការ​អូស​បង្វិល​ផ្ទៃ​ icons កម្មវិធី, រូប​តាំង​ (Wallpaper) និង​ Themes ។​
  • WinterBoard:សំដៅ​ទៅ​លើ​ប្រភេទ​ Extension ម្យ៉ាង​សម្រាប់​ iOS ដែល​ប្រើប្រាស់​ Cydia Substrate ហើយ​វា​បង្កើត​ដោយ​ Saurik។​ គេ​និយម​ប្រើ​ WinterBoard ដើម្បី​ផ្លាស់ប្ដូរ​ផ្ទៃ​ Theme GUI ដូច​ជា​ការ​ប្ដូរ​ស្ដាយ​រូប icon ជា​ដើម​។

+Respring: វា​ជា​ការ​ Restart នៃ​ SpringBoard ។​ ដំណើរការ​របស់​វា​ជា​ធម្មតា​ប្រហែល ១០ វិនាទី ដើម្បី​ត្រលប់​ចូល​មក​កាន់​ Lockscreen វិញ។​ គាប់​ជួន​ពេល​ខ្លះ​ Springboard មាន​បញ្ហា នៅ​ពេល​ដែល​អ្នក​ Respring ប្រព័ន្ធ​ Mobile Substrate នឹង​ចាប់​ឱ្យ​ឧបករណ៍​ចាកចេញ​ពី​ Safe Mode តាម​មុខងារ​ Respring ។​ សូម​អ្នក​កុំ​ច្រឡំ​ពាក្យ​នេះ​នឹង​ពាក្យ​ Restart ឫ​ Reboot ដោយ​ Respring គេ​ប្រើ​សម្រាប់​តែ​ឧបករណ៍​ Jailbreak ហើយ​ប៉ុណ្ណោះ​។

+Baseband: គ្រប់​ទូរសព្ទ​ iPhone ទាំង​អស់ តែង​មាន​ Baseband ជំនួស​ដោយ​ពាក្យ​ Modem Firmware ដែល​មាន​នៅ​ក្នុង​ Settings>General>About ។​​ ការ​វិវត្ត​ iPhone Baseband កាន់​តែ​ខ្ពស់ ដើម្បី​ពង្រឹង​បន្ថែម​ប្រព័ន្ធ​សេវា​របស់​ឧបករណ៍​នោះ​។​ ករណី​បើ​ថ្ងៃ​ណា​មួយ អ្នក​​បើក​ឃើញ​ Modem Firmware ពុំ​មាន​លេខ​សម្គាល់​ជំនាន់​ (Ex:7.51.00) ទេ​នោះ មាន​ន័យ​ថា​ឧបករណ៍​នោះ​មាន​បញ្ហា​ដាច់​សេវា​ទូរសព្ទ​ហើយ​ ដែល​គេ​និយម​លើកឡើង​ថា​ ទូរសព្ទ​បាត់​​ Modem Firmware ឫ​ខូច​ Baseband។​​​​​​​​

បន្ត​ចុច​អាន៖

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី