ហេតុផលទាំងនេះហើយធ្វើឲ្យ The Mask Singer Thailand ល្បីខ្លាំង (វីដេអូ)
- 2017-06-20 09:12:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំងនេះហើយធ្វើឲ្យ The Mask Singer Thailand ល្បីខ្លាំង (វីដេអូ)
ចន្លោះមិនឃើញ
ពេលថ្មីៗនេះ Sabay មានឱកាសជួបសម្ភាសផ្ទាល់ជាមួយបេក្ខជនក្នុងកម្មវិធី The Mask Singer Thailand គឺ វេជ្ជបណ្ឌិត Boom Panadda កញ្ញាឯកថៃឆ្នាំ ២០០០ ដែលប្រកួតជា Dragon Mask និង តារាចម្រៀង Arm Kornkan ប្រកួតជា Bell Mask។
ក្នុងកិច្ចសម្ភាសន៍ពិសេសនេះ Sabay បានសាកសួរពីតិចនិកមួយចំនួនដែលធ្វើឲ្យកម្មវិធី The Mask Singer Thailand មានភាពជោគជ័យខ្លាំងគឺ៖
ការរក្សាអាថ៌កំបាំង។
ការខិតខំរបស់បេក្ខភាពចូលរួមប្រកួត។
មានការសហការពីតារាល្បីៗរបស់ប្រទេសថៃ។
វិន័យតឹងរឹងរបស់កម្មវិធី។
កម្មវិធីដើមរបស់កូរ៉េ ប៉ុន្តែថតបែបថៃ។
ឈុតនិង ម៉ាសរបស់បេក្ខជនមានភាពទាក់ទាញខ្លាំង។
សំនួរ: ហេតុអ្វីបានជា The Mask Singer មានភាពជោគជ័យខ្លាំងនៅប្រទេសថៃ?
ចម្លើយ: ខ្ញុំគិតថាដោយសារកម្មវិធីនេះមានប្រភពដើមពី កូរ៉េ។ ពេលមកដល់ប្រទេសថៃ គេធ្វើរបៀបថៃ ហើយពួកយើងចូលចិត្តអាថ៌កំបាំង ជាពិសេសបេក្ខភាពទាំងអស់គឺព្យាយាមខ្លាំងសូម្បីតែច្រៀងពាក់ម៉ាស់ ហើយមានតារាល្បីៗជាច្រើនបានចូលរួម ពេលបើកម៉ាស់មកអ្នកគាំទ្រស្រែក វ៉ាវតែម្ដង។
មួយទៀតនោះគឺ ឈុតរបស់ពួកយើងតែម្ដង ក្រុមការងារចាយលុយជាច្រើនដើម្បីច្នៃវាឡើង សម្រាប់ទម្ងន់វិញមិនតិចជាង១៥គីឡូក្រាមទេ។ ចូលរួមប្រកួតពួកយើងត្រូវលាក់អ្នកដទៃទាំងអស់ពីរឿងនេះសូម្បីតែគ្រួសារ ហើយបេក្ខជនដូចគ្នាក៏មិនអាចនិយាយជាមួយគ្នាបានដែរ ពេលយើងទៅ Studio ត្រូវហៅទូរសព្ទទៅក្រុមការងារយកក្រណាត់ខ្មៅរំខ្លួនយើងឲ្យជិតទើបយើងចូលទៅបាន។ បេក្ខជនទាំងត្រូវចុះកុងត្រាការសំងាត់ បើហ៊ានប្រាប់រឿងនេះដល់អ្នកដទៃនឹងត្រូវពិន័យប្រាក់ ២០០ ០០០បាតថៃ (ប្រមាណជិត ៥៩០០ដុល្លារអាមេរិក) សូម្បីតែអ្នកគ្រប់គ្រងតួក៏ត្រូវចុះកុងត្រាដែរ។
សំនួរ: ឈុតទាំងអស់ បេក្ខជនជាអ្នកបញ្ចេញគំនិត ឬ ក្រុមហ៊ុន Workpoint ជាអ្នកធ្វើផ្ទាល់?
ចម្លើយ: ពួកយើងប្រាប់ Workpoint ថាយើងចង់បានបែបណា ជាក់ស្ដែងខ្ញុំកើតឆ្នាំ រោង(នាគ) គេបានច្នៃ៣ឬ៤ម៉ូដ ឲ្យខ្ញុំជ្រើស ហើយខ្ញុំជ្រើសរើសមួយនេះព្រោះសមនឹងរូបរាងរបស់ខ្ញុំ៕
ចុចអាន
ជុំវិញ តារាថៃ