ក្តៅៗ! រក​ឃើញ​ភព​ថ្មី​ ​១០​ ​អាច​រស់​នៅ​បាន​ដូច​ផែន​ដី

  • 2017-06-20 06:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ ​NASA​ ​បាន​ប្រកាស​ពី​របប​គំហើញ​ថ្មី​ ​ដែល​អះអាង​ថាបាន​រក​ឃើញ​ភព​ថ្មី​ចំនួន​ ​២១៩​ ​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។ ក្នុង​នោះ​ ​មាន​ភព​ចំនួន​ ​១០​ ​ដែល​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ភព​ផែនដី​ប៉ុន្តែ​ស្ថិត​ក្នុង​គន្លង​ព្រះ​អាទិត្យ​ខុសគ្នា​ពី​ផែនដី​ ​ដែល​​គេ​ឲ្យ​ឈ្មោះ​ថា "Goldilocks Zone"។

ភព​ទាំង​ ១០​ នោះ​ ​ស្ថិត​មិន​ឆ្ងាយ​ពេក​ ​និង​មិន​ជិត​ពេក​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភព​ទាំង​នោះ​មាន​ទឹក​ ​កកើត​ឡើង​បាន​ដូច​ផែនដី​ដែរ។ វត្តមាន​របស់​ទឹក​លើ​ភព​ទាំង​នោះ អាច​បញ្ជាក់​បាន​ថា​ ​ប្រហែល​ជា​អាច​មាន​ជីវិត​រស់នៅ​​លើ​ទី​នោះ។

គិត​មក​ទល់​នឹង​បច្ចុប្បន្ន​ ​NASA​ ​បាន​រក​ឃើញ​ភព​ថ្មី​ចំនួន​ ​៤ ០៣៤​ ​ក្នុង​នោះ​មាន​ ​២ ៣៣៥​ ​ជា​ប្រភេទ​ភព​​ដែល​ដើរ​ក្នុង​គន្លង​ព្រះ​អាទិត្យ​ផ្ទាល់​ខ្លួន៕

ចុចអានបន្ត ៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ រដ្ឋ