កំពូល​​កុំព្យូទ័រ​​របស់​ចិន​ជាប់​លេខ​ ១ និង ២ ឯអាមេរិក​ធ្លាក់​ដល់​លេខ​ ៤

  • 2017-06-20 06:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជី​ថ្មី​នៃ​លំដាប់​ថ្នាក់​​កំពូល​កុំព្យូទ័រ​​បាន​​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ហើយ​សម្រាប់​រយៈពេល​ ៦ ខែ​នា​ឆ្នាំ​ ២០១៧ នេះ​ ដែល​បាន​បង្ហាញ​ថា​​កំពូល​កុំព្យូទ័រ​របស់​ចិន​ស្ថិត​នៅ​លំដាប់​កំពូល​ទាំង​លេខ​ មួយ និង លេខ​ ពីរ។

កំពូល​កុំព្យូទ័រ​ទាំង​ ១០ មាន​ដូច​ខាង​ក្រោម៖

១. កំពូល​កុំព្យូទ័រ​ Sunway TaihuLight

#ល្បឿន​រត់ ៖ ៩៣ petaflops

#បង្កើត​ដោយ ៖ ​​វិទ្យាស្ថាន​ស្រាវជ្រាវ​​ផ្នែក​កុំព្យូទ័រ​របស់​ចិន

#ដំឡើង​នៅ ៖ National Supercomputing Center ​នា​ទីក្រុង​ Wuxi ប្រទេស​ចិន

២. កំពូល​កុំព្យូទ័រ​ Tianhe-2

#ល្បឿន​រត់ ៖ ៣៣,៩ petaflops

#បង្កើត​ដោយ ៖ ​​វិទ្យាស្ថាន​សកលវិទ្យាល័យ​ជាតិ​នៃ​ប្រព័ន្ធ​ការពារ​បច្ចេកវិទ្យា

#ដំឡើង​នៅ ៖ National Supercomputing Center ​នា​ទីក្រុង​ Guangzho ប្រទេស​ចិន

៣.កំពូល​កុំព្យូទ័រ Piz Daint

#ល្បឿន​រត់ ៖ ១៩,៦ petaflops

#ដំឡើង​នៅ ៖ Swiss National Supercomputing Centre ​នា​ទីក្រុង Lugano ប្រទេស​ស្វីស​​ ​

៤. កំពូល​កុំព្យូទ័រ Titan

#ល្បឿន​រត់ ៖ ១៧,៦ petaflops

#ដំឡើង​នៅ ៖ មន្ទីរ​ Oak Ridge National Laboratory ក្នុង​រដ្ឋ​ Tennessee សហរដ្ឋអាមេរិក​

**៥.កំពូល​កុំព្យូទ័រ Sequoia((

#ល្បឿន​រត់ ៖ ១៧,២ petaflops

#ដំឡើង​នៅ ៖ មន្ទីរ​ Lawrence Livermore National Laboratory ក្នុង​រដ្ឋ​ California សហរដ្ឋអាមេរិក

៦. កំពូល​កុំព្យូទ័រ Cori

#ល្បឿន​រត់ ៖ ១៤,០ petaflops

#ដំឡើង​នៅ ៖ National Energy Research Scientific Computing Center ក្នុង​រដ្ឋ​ California សហរដ្ឋអាមេរិក

៧. កំពូល​កុំព្យូទ័រ Oakforest-PACS

#ល្បឿន​រត់ ៖ ១៣,៦ petaflops

#ដំឡើង​នៅ ៖ Japan’s Joint Center for Advanced HPC ក្នុង​ប្រទេស​ជប៉ុន

៨. កំពូល​កុំព្យូទ័រ ​K computer

#ល្បឿន​រត់ ៖ ១០,៥ petaflops

#ដំឡើង​នៅ ៖ RIKEN Advanced Institute for Computational Science ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន

៩. កំពូល​កុំព្យូទ័រ Mira

#ល្បឿន​រត់ ៖ ៨,៦ petaflops

#ដំឡើង​នៅ ៖ Argonne National Laboratory រដ្ឋ​ Illinois សហរដ្ឋអាមេរិក

១០. កំពូល​កុំព្យូទ័រ Trinity

​​​​​​#ល្បឿន​រត់ ៖ ៨,១ petaflops

#ដំឡើង​នៅ ៖ Los Alamos National Laboratory រដ្ឋ​ New Mexico សហរដ្ឋអាមេរិក

ប្រភព៖ Top500   ប្រែ​សម្រួល៖ សុខហេង