Celtic ត្រៀម​មក​​កម្ពុជា​ ក្នុង​គោលដៅ​​ពិសេស​មួយ

  • 2017-06-20 06:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់ Celtic នៅ​ស្កុតឡែន​ នឹង​មក​​ប្រទេស​កម្ពុជា​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ជា​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន​ស្រាបៀរ Ganzberg ដើម្បី​មកធ្វើទស្សនកិច្ច​ជាមួយក្រុមបាល់ទាត់​ផ្សេង​ៗ​នៅ​កម្ពុជា​។

យោង​តាម​កាលវិភាគ​ Celtic នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ២៦ ខែ មិថុនា​ ឆ្នាំ ២០១៧។ ក្នុង​ដំណើរ​នេះ​ក៏​មាន​ការ​រៀបចំ​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​​ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៧​ផង​ដែរ ក្នុង​ទីក្រុង​ភ្នំពេញ។ គោល​បំណង​ដែល ក្រុមហ៊ុន​ស្រាបៀរ Ganzberg នាំ​ក្រុម​​នេះ​មក​គឺ​ដើម្បី​ពង្រឹង​វិស័យ​​កីឡា​បាល់ទាត់​នៅ​​កម្ពុជា។

ជាមួយ​គ្នា​នេះ Celtic ​មាន​កាលវិភាគ​ជួប​កីឡាករ​​​ជម្រើស​ជាតិ​ ក៏​ដូច​ជា​ក្លឹប​បាល់ទាត់​​អាជីព​​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​បទពិសោធន៍​ខ្លះ​ៗ៕ ​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ