សម្ដី​គ្រូ​ទាំង​ពីរ​មុន ​ប៉ះ​គ្នា​ល្ងាច​នេះ

  • 2017-06-21 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Phan The Hieu គ្រូ​បង្វឹក​យុវជន​ក្រោម​អាយុ ១៧​ឆ្នាំ​វៀតណាម និង​​លោក Inoue Kazunori ​​​គ្រូ​បង្វឹក​យុវជន​ក្រោម​អាយុ ១៧​ឆ្នាំ​កម្ពុជា​ លើក​ឡើង​ដូច​គ្នា​​ថា ​ក្រុម​ទាំង​ពីរ​នឹង​​ប្រើ​កីឡាករ ១១​នាក់​ដំបូង​ល្អ​បំផុត​ដូច​គ្នា​ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​​ទំនាក់ទំនង​ការទូត​គម្រប់​​ខួប​ ៥០​ឆ្នាំ​កម្ពុជា​វៀតណាម​វេលា​ម៉ោង ៦:៣០​នាទី​​ល្ងាច​នេះ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ។

​លោក Phan The Hieu ​បាន​លើក​ឡើង​ថា លទ្ធផល​​​ចាញ់​ឬ​ឈ្នះ​មិន​សូវ​សំខាន់​ឡើយ ​​លោក​រំពឹង​ថា កីឡាករ​ទាំង​អស់ នឹង​លេង​ដោយ​ Fair Play ព្រម​ទាំង​អាច​​ធ្វើ​ឲ្យ​ការ​ប្រកួត​ជក់​ចិត្ត។ លោក​នឹង​ដាក់​​កីឡាករ ១១​នាក់​ដំបូង​ល្អ​បំផុត​​តទល់​ជា​មួយ​កម្ពុជា ដើម្បី​​ធ្វើ​ឲ្យ​ការប្រកួត​​មាន​ភាព​​ជក់​ចិត្ត​​។

​លោក Inoue Kazunori ​វិញ​បាន​លើក​ឡើង​ថា លោក​​ នឹង​ប្រើ​កីឡាករ ១១​នាក់​ដំបូង​ល្អ​បំផុត​ដូច​គ្នា ហើយ​ថែម​ទាំង​​រំពឹង​​អាច​យក​ឈ្នះ​ទៅ​លើ​យុវជន​វៀតណាម​បាន។ ​ទោះ​បី​ការ​ប្រកួត​នេះ​គ្រាន់​តែ​ជា​ជំនួប​មិត្ត​ភាព​ សម្រាប់​លោក​ផ្ទាល់​យល់​ថា​​​គឺ​ជា​ការ​ប្រកួត​មួយ​ដ៏​សំខាន់។

លោក Inoue Kazunori

​​​​​​​​​​​ជំនួប​មិត្ត​ភាព​​ល្ងាច​នេះ​មាន​លក់​សំបុត្រ​ចំនួន​ពីរ​ប្រភេទ​គឺ​តម្លៃ ១ ម៉ឺន​រៀល​កន្លែង​មាន​ដំបូល និង​តម្លៃ ​៥​ពាន់​រៀល​កន្លែង​គ្មាន​ដំបូល៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី