ត្រៀម​ពីរ​ចំណុច​នេះ​រួច ប្រឡង​យក​ប័ណ្ណបើកបរ​រ​ថយន្ត​ស៊ីផុយ​

  • 2017-06-20 10:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បី​មាន​ភាពងាយ​ស្រួល និង​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ប្រឡង​ជាប់​ទទួល​បាន​ប័ណ្ណបើកបរ​រថយន្ត​ធុន​តូច បេក្ខជន​គ្រប់​រូប ដែល​មាន​បំណង​ប្រឡង​យក​ប័ណ្ណបើកបរ គួរ​ត្រៀម​រួចជាស្រេច នូវ​ពីរ​ចំណុច​ដូចខាង​ក្រោម​នេះ​។​

​ ​ដំបូង​គឺ​ការ​ទាញ​យក​កម្មវិធី​រៀន​ទ្រឹស្ដី​បើកបរ​សម្រាប់​ទូរ​សព្ទ​ដៃ មាន​ឈ្មោះថា Cambodian Driving Rule របស់​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ដែល​មាន​ទាំង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង IOS​។ កម្មវិធី​នេះ​ រួមមាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទ្រឹស្ដី​បើកបរ បច្ចេកទេស​យាន​យន្ត ល្បែង​កម្សាន្ត កម្មវិធី​ប្រឡង​តេស្ត​សាកល្បង​ផ្នែក​ទ្រឹស្ដី និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​ទៀ​ត​ទាក់ទង​នឹង​ចរាចរណ៍​ផ្លូវគោក​។​

​ ​ការ​ប្រឡង​សាកល្បង​ដដែលៗ​ច្រើនដង​នឹង​ធ្វើ​ឲ្យ​បេក្ខជន​គ្រប់​រូប លែង​បារម្ភ​ចំពោះ​សំណួរ​​ទាក់ទង​នឹង​ចរាចរណ៍​ផ្លូវគោក​។​

ទស្សនា​វីដេអូ​នៅ​កន្លែង​ប្រលងដៃចង្កូត

​ ​ជំ​ហ៊ាន​បន្ទាប់ បេក្ខជន​គ្រប់​រូប​គប្បី​ទៅ​ហាត់​សម​ដៃចង្កូត​នៅ​ទីលាន​ប្រឡង​ដោយ​ផ្ទាល់​។ ក្រោយពេល​រៀន​បើក​បរ​ចប់ បេក្ខជន​ត្រូវ​ចុះ​ឈ្មោះ​ប្រឡង​យក​ប័ណ្ណបើកបរ​។ ក្រោយ​ចុះឈ្មោះ​រួច​ខាង​សាលា​បង្រៀន​បើកបរ​ឬ​ក្រសួង​នឹង​កំណត់​កាលបរិច្ឆេទ​ឱ្យ​បេក្ខជន​ទៅ​ពិនិត្យ​កាយសម្បទា ដែល​រួមមាន​ការ​ពិនិត្យ​ភ្នែក ពិនិត្យ​ដៃជើង វាស់កម្ពស់​និង​ថ្លឹង​ទម្ងន់​។​

​ ​សាលា​បង្រៀន​បើក​បរ​នឹង​បញ្ជាក់​បេក្ខជន​ម្ដង​ទៀ​ត​អំពី​ពេលវេលា ​នៃ​ការហាត់​សម​ដៃចង្កូត​លើ​ទីលាន​ប្រឡង​ដោយ​ផ្ទាល់​។ ចំណុចនេះ ​ជា​ចំណុ​ច​សំ​ខាន់ ដែល​បេក្ខជន​គ្រប់​រូប​មិន​ត្រូវ​មើល​រំ​លង ព្រោះ​ការ បើក​សាកល្បង​លើ​ទីលាន​ប្រឡង​នឹង​ជួយ​ឱ្យ​បេក្ខជន​ស្គាល់ផ្លូវ​និង​ផ្លាក​សញ្ញា​ចរាចរណ៍​ច្បាស់លាស់ ហើយ​ងាយស្រួល​ក្នុង​ការ​កែ​កំហុស​ឆ្គ​ង​នៅ​ពេល​ប្រឡង​មែនទែន​។ បេក្ខជន​គ្រប់​រូប​ត្រូវ​បើកបរ​យឺតៗ​និង​គោរព​ផ្លាក​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ ទើប​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ប្រឡង​។​

​ ​មាន​តែ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ទ្រឹស្ដី​នៅ​ជុំ​ដំ​បូ​ង​ប៉ុណ្ណោះ ទើប​មាន​ឈ្មោះ​ប្រឡង​ដៃចង្កូត ដើម្បី​ទទួល​បាន​ប័ណ្ណបើកបរ​។ ដោយឡែក បេក្ខជន​ដែល​ធ្លាក់​ការ​ប្រឡង​ទ្រឹស្ដី​ឬ​ដៃចង្កូត កុំ​ទាន់​អស់សង្ឃឹម​ពីព្រោះ​នៅ​មាន​ឱកាស​ប្រឡង​ម្ដង​ទៀ​ត​បាន​ គឺ​ចន្លោះ​ចាប់ពី​សប្ដាហ៍​បន្ទាប់​រហូត​ដល់​សប្ដាហ៍​ទី​បី​។ ផុត​រយៈពេល​កំណត់​នេះ​នឹង​ត្រូវ​ចាត់ទុកជា​មោឃៈ ហើយ​បេក្ខជន​ត្រូវ​ចុះ​ឈ្មោះ​ប្រឡង​ម្ដង​ទៀ​ត​៕​ ​

អត្ថបទ៖ សុទ្រី

អត្ថបទពេញនិយម