​មើល​រូបភាព​ទាំង​នេះ បាន​ដឹង​ថា ឡើង​ភ្នំ​ឱរ៉ាល់​​លំបាក​យ៉ាង​ណា!

  • 2017-06-21 01:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុម​អ្នក​លេង​ឡាន​ Off Road​ ​បាន​រួម​គ្នា​បំបែក​​ឯកត្តកម្ម​ ដោយ​បើក​​ឡាន​ឡើង​ភ្នំ​ឱរ៉ាល់​កម្ពស់ ១៨១៣ ម៉ែត្រដែល​ជា​ភ្នំ​​​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ទី​បំផុត​ក្រុម​អ្នក​បើក​ឡាន​ខាង​លើ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដ៏​ខ្ពស់​នេះ ដោយ​ប្រើ​រយៈ​ពេល ៣៥​ថ្ងៃ​ និង​ឆ្លង​កាត់​ឧបសគ្គ​លំបាកៗ​ជា​ច្រើន​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ Pol Rider។

បេសកកម្ម​បំណែក​ឯកត្តកម្ម​នេះ​ ដើម្បី​បំពេញ​ន័យ​ជីវិត របស់​ក្រុម​អ្នក​លេង​ឡាន​ Off Road​ ត្រូវ​ជួប​រឿង​រ៉ាវ​លំបាក​មិន​នឹក​ស្មាន​ដល់​ជា​ច្រើន​ដូចជា អាកាសធាតុ​ត្រជាក់​ខ្លាំង​ក្រោម ១០​អង្សារ​សេ កង្វះ​ស្បៀង​​អាហារ ត្រូវ​ខ្យល់​ត្រូវ​ភ្លៀង ឡាន​ខូច​ ក្រឡាប់​ឡាន​ជា​ដើម​។ ​យ៉ាង​ណា​ក្ដី ក្រុម​តស៊ូ​មួយ​នេះ​មិន​បាន​បោះបង់​ក្ដី​ស្រមៃ​នោះ​ឡើយ រហូត​បាន​ទទួល​ជោគជ័យ​ដោយ​ប្រើ​រយៈពេល​ជាង​មួយ​ខែ​។

ដូច្នេះ​តើ​ដំណើរ​ផ្សង​ព្រេង​នេះ​ជួប​ឧបសគ្គ​បែប​ណា​ខ្លះ សូម​ទស្សនា​ទិដ្ឋភាព​ខាង​ក្រោម​នេះ៖

ប្រភព​ពី​​ទំព័រ​ហ្វេស​ប៊ុក​​ Pol Rider

អត្ថបទ៖ វឌ្ឍនៈ