Bayern Munich​ ជិត​ទិញ​បាន​​យុវជន​កូរ៉េ​​ម្នាក់ ដោយ​ឲ្យ​ប្រាក់​ខែ​ច្រើន​មិន​ធម្មតា

  • 2017-06-21 03:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​នៅ​អាល្លឺម៉ង់ Bayern Munich​ កាន់​តែ​ខិត​ជិត​ទិញ​​បាន​យុវជន​ឆ្នើម​របស់​កូរ៉េ​ខាងត្បូង Jung Woo-Yeong ពី​ក្រុម Incheoun United ហើយ។ នេះ​យោង​តាម​សារព័ត៌មាន​ពី​កូរ៉េ​ខាង​ត្បូង។

តាម​ Naver Sports ក្រុម​ទាំង​ពីរ​បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​៧០០ ០០០​អឺរ៉ូ ហើយBayern នឹង​ផ្ដល់​ប្រាក់​ខែ​​២០០ ០០០​អឺរ៉ូ​ក្នុង​១​ខែ​ដល់ Jung។ យ៉ាងណាក្ដី ​ប្រសិន​ជា​ទិញ​បាន​មែន កីឡាករ​កូរ៉េ​ខាងត្បូង​​រូប​នេះ​មិន​ទាន់​​អាច​ផ្លាស់​​ទៅ​ Bundesliga ភ្លាម​ៗ​ទេ រង​ចាំ​ដល់​ខែ​មករា​ឆ្នាំ​ក្រោយ ព្រោះ​​មិន​ទាន់​គ្រប់​អាយុ​១៨​ឆ្នាំ​ ដែល​ជា​ច្បាប់​របស់ FIFA។

​​​Bayern បាន​និយាយ​ថា ពួក​គេ​តាម​ប្រមាញ់​កីឡាករ​វ័យ​១៧​ឆ្នាំ​ពី Incheoun United ជា​ច្រើន​ខែ​មក​ហើយ។ Jung បាន​បង្ហាញ​សមត្ថភាព​យ៉ាង​លេចធ្លោ​ក្នុង​ K-league ដោយ​លេង​បាន​៧​ប្រកួត​រក​បាន​៧​គ្រាប់។ បើ​អ្វី​ៗ​ក្លាយ​ជា​ការ​ពិត Jung នឹង​ក្លាយ​ជា​កីឡាករ​កូរ៉េ​ខាងត្បូង​ទី​​២ លេង​នៅ Bundesliga តាម​សិស្ស​ច្បង Son Heung-min ដែល​ធ្លាប់​លេង​នៅ Bayer Leverkusen និង Humburg៕

ចុចអាន៖

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ