Mourinho ចេញ​មក​ឆ្លើយ​តប ក្រោយ​ជួប​រឿង​​ចោទ​​បន្លំ​ពន្ធ​ដូច Ronaldo

  • 2017-06-21 02:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​មួយ​តាម​រយៈ​ភ្នាក់ងារ​របស់​ខ្លួន​​លោក ដោយ​សង្កត់​ធ្ងន់​ៗ​ថា លោក​​ស្ថិត​ក្នុង​ភាព​ត្រឹមត្រូវ​នៃ​​ច្បាប់​កាតព្វកិច្ច​បង់ពន្ធ​ និង​មិន​បាន​​ឭ​ការ​ចោទ​ប្ដឹង​អ្វី​ពី​អាជ្ញាធរ​ពន្ធ​របស់​អេស្ប៉ាញ​​នោះ​ទេ។

យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ El Pais បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​ថា Mourinho អតីត​អ្នក​ចាត់​ការ​ក្រុម Chelseaត្រូវ​បាន​ចោទ​​ពី​បទ​បន្លំ​​​គេច​ពន្ធ​ក្នុង​ទំហំ​ទឹក​ប្រាក់​៣,៣​លាន​អឺរ៉ូ ដោយ​អាជ្ញាធរ​ក្នុង​ប្រទេស​អេស្ប៉ាញ អំឡុង​ពេល​ដឹក​នាំ Real Madrid និង​កំពុង​ស្ថិត​ក្នុង​​ការ​សង្ស័យ​២​បទ​ល្មើស​​សម្រាប់​ពន្ធ​លើ​ចំណូល​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​​អ្នក​ចាត់​ការ​វ័យ​៥៤​ឆ្នាំ​បាន​ច្រាន​ចោល​ទាំង​អស់ ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ។

“ Jose Mourinho មិន​បាន​ទទួល​ការ​ចោទ​ប្រកាន់​អ្វី​ទាំង​អស់​ទាក់ទង​នឹង​សារព័ត៌មាន​បាន​ចុះ​កាល​ពី​ម្សិលមិញ។ រហូត​មក​ដល់​ពេល​នេះ​មិន​មាន​អាជ្ញាធរ​ពន្ធដារ​អេស្ប៉ាញ​​ឬ​ព្រះ​រាជអាជ្ញា​សាធារណៈ​​បាន​ទាក់ទង​មក Mourinho ឡើយ។​ Jose ដែល​រស់​នៅ​ប្រទេស​អេស្ប៉ាញ​ពី​ខែ មិថុនា ឆ្នាំ ២០១០ ដល់​ ឧសភា ឆ្នាំ ២០១៣ បាន​បង់​មិន​ក្រោម​២៦​លាន​អឺរ៉ូ​ឡើយ​​សម្រាប់​ពន្ធ ក្នុង​អត្រា​កាត់​ពន្ធ​៤១​%”។ សេចក្ដីថ្លែងការណ៍​របស់​ភ្នាក់ងារ​របស់ Mourinho។

ករណី​នេះ​មិន​ខុស​ពី​រឿង​របស់ Cristinao Ronaldo ដែល​ទើប​តែ​ផ្ទុះ​កាល​ពី​ប៉ុន្មាន​​ថ្ងៃ​មុន​ឡើយ។ Ronaldo នឹង​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី ៣១ ខែ កក្កដា ទាក់ទង​នឹង​ការ​បន្លំ​ពន្ធ ប្ដឹង​ដោយ​អាជ្ញាធរ​អេស្ប៉ាញ៕

ចុចអាន៖​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ