ម៉ាស៊ីន​ចម្អិន​ប៊ឺហ្គឺ​មួយ​ម៉ោង ៤០០​ នំ ត្រៀម​ផ្តួល​ហាង​អាហារ​ Fast Food ជិត​ដំណើរការ​ឆាប់ៗ

  • 2017-06-21 04:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Momentum Machines បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​ដំណើរការ​ម៉ាស៊ីន​ចម្អិន​ ៤០០ ប៊ឺហ្គឺ​ក្នុង​មួយ​ម៉ោង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។​ ម៉ាស៊ីន​ BurgerBot មិន​ត្រឹម​តែ​ចម្អិន​ចេញ​ជា​នំ​ប៉ុណ្ណោះ​ទេ រាល់​ប៊ឺហ្គឺ​ទាំង​អស់ នឹង​មាន​រៀប​ភ្ជាប់​រួច​ជា​ស្រេច​ជាមួយ​សាច់​ស្រស់​, សាលាដ បញ្ចប់​នឹង​ការ​ដុត​ចម្អិន​ មិន​ខុស​ពី​ទឹក​ដៃ​មនុស្ស​ធម្មតា។

វា​មិន​មែន​ជា​ការ​ស្រមើស្រមៃ​នោះ​ទេ ព្រោះ​ Momentume បាន​សម្រេច​គោលដៅ​ក្នុង​ការ​រៃ​អង្គាស​ថវិកា​លើ​គម្រោង​នេះ បាន​ ១៨ លាន​ដុល្លារ​រួច​មក​ហើយ​ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​លើ​ជំហរ​ត្រៀម​បើក​ភោជនីយដ្ឋាន​ដំបូង​ក្នុង​លោក​ ដែល​ធ្វើ​ការ​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ BurgerBot។

​​​​​ប្លុក​សារព័ត៌មាន​បច្ចេកវិទ្យា​ Xconomy ក៏​បាន​រាយការណ៍​ជុំវិញ​រឿងរ៉ាវ​នេះ យើង​នឹង​បាន​ឃើញ​ពី​ផល​ចំណេញ​នៅ​តាម​បណ្ដា​​ភោជនីយដ្ឋាន​លក់​អាហារ​ទាន់​ចិត្ត​ (Fast-Food) ដែល​អាច​សន្សំ​បាន​ជាង ៩ មុឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ពី​ការ​កាត់​បន្ថយ​ផ្នែក​បណ្ដុះបណ្ដាល​, ប្រាក់ខែ​បុគ្គលិក​ និង​ការ​ចំណាយ​ទូទៅ។ ក្នុង​ន័យ​មួយ​ផ្សេង​ទៀត​គេ​បាន​ទាយ​ទុក​ នា​ឆ្នាំ ២០២៥ ការងារ​មនុស្ស ១ ក្នុង​ចំណោម ៧ នឹង​ត្រូវ​បាន​ជំនួស​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ។

ចុច​អាន​បន្ត​៖

ប្រភព៖ interestingengineering   ប្រែសម្រួល៖ កៅ រក្សា