ដំរីកម្សត់ដើរចេញទាំង​ជើងមិនជាប់​ច្រវ៉ាក់​លើកដំបូង ក្នុងរយៈ​​ពេល ៥០ឆ្នាំ

  • 2017-06-21 10:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី​ដ៏​កម្សត់​មួយ​ក្បាល ​បាន​ចំណាយ​ពេល​វេលា​ស្ទើរ​ពេញ​មួយ​ជីវិត​​​ជាប់ខ្នោះ​ជើង​នៅ​ក្នុង​ប្រាសាទ​មួយ​កន្លែង ពេល​នេះ​វា​អាច​​ដើរ​ចេញ​មក​ខាង​​ក្រៅ​ជា​លើក​ដំបូង ​ដោយ​​មិន​ជាប់ខ្នោះ​​ទៀត​ឡើយ។

ដំរី​​នេះ​មាន​ឈ្មោះ Gajraj ​ត្រូវ​បាន​គេ​ចិញ្ចឹម​​ក្នុង​ប្រាសាទ​ស្ទើរ​មួយ​ជីវិត​​ទាំង​ភាព​ឈឺ​ចាប់ ដំបៅ និង​ខ្វាក់​ភ្នែកម្ខាង​ មុន​ត្រូវ​​គេ​ជួយ​សង្គ្រោះ។ ដំរី​ឈ្មោល Gajraj ​ត្រូវ​បាន​គេ​រក្សា​ទុក​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ប្រាសាទ​​សាសនា​ហិណ្ឌូ​មួយ​​នៅ​ទីក្រុង​ Satara ប្រទេស​ឥណ្ឌា ជាមួយ​ភ្លុក​ទាំង​គូ​ត្រូវ​បាន​កាត់​ពាក់​កណ្ដាល។

បើ​តាម​ប្រភព Gajraj ​ត្រូវ​​គេ​ដាក់​អន្ទាក់​បាន​ពេល​វា​នៅ​តូច និង​បង្ខំ​ឲ្យ​វា​រស់​នៅ​តាម​​កន្លែង​​បន់ស្រន់​នានា ដើម្បីឲ្យ​ចូលរួម​ពិធី​ និង​សម្រាប់​កម្សាន្ត​របស់​អ្នក​ទេសចរ។

​​ក្រុម​អ្នក​ស្រលាញ់ និង​ការពារ​សត្វ​ព្រៃ​​បញ្ចុះ​បញ្ចូល​​ម្ចាស់​ដំរី​ឲ្យ​ប្រគល់​ដំរី​នេះ​​ សម្រាប់​ទៅ​​ចិញ្ចឹម​នៅ​មជ្ឈមណ្ឌល Wildlife SOS ​ជា​ច្រើន​លើក​ច្រើន​សារ រហូត​ចុង​ក្រោយ​គាត់​យល់​ព្រម។ ​ក្រុម​ការងារ​ខាង​លើ​ បាន​ចុះ​ទៅ​យក​វា រួច​ដឹក​ទៅ​ព្យាបាល និង​ចិញ្ចឹម​នៅ​​មជ្ឈមណ្ឌល Wildlife SOS Elephant Care & Conservation Center ដោយ​វា​អាច​ងូត​ទឹក លេង​ដី​យ៉ាង​​​រីករាយ​​ទៀត​ផង​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ