ប៉ុន្មានសន្លឹករបស់តារាបង្ហាញម៉ូតល្បីឈ្មោះ កញ្ញា ភីយ៉ាវេកា ធ្វើឲ្យប្រុសៗក្តៅខ្លួន
- 2017-06-21 10:46:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានសន្លឹករបស់តារាបង្ហាញម៉ូតល្បីឈ្មោះ កញ្ញា ភីយ៉ាវេកា ធ្វើឲ្យប្រុសៗក្តៅខ្លួន
ចន្លោះមិនឃើញ
ដងខ្លួនស្រលូន ម្រាមដៃបន្លាក្រូច រាងតូចច្រឡឹង លំអដោយសក់ខ្មៅវែងអន្លាយ ទម្រង់មុខអក្សរ ច្រមុះស្រួច កែវភ្នែកខ្មៅយល់យង់ បបូរមាត់ពណ៌ផ្កាឈូក ធ្វើឲ្យតារាបង្ហាញម៉ូតនិងតួសម្តែង កញ្ញា ភីយ៉ា វេកា កាន់តែស្រស់ស្អាត កាន់តែលេចធ្លោ ទាក់ទាញ ស៊ិចស៊ី ជាមួយនឹងឈុតប៊ីគីនី (Bikini) ក្នុងក្រសែភ្នែកបុរសៗ។
សម្រស់ដែលអំណោយផលពីធម្មជាតិ កញ្ញា ភីយ៉ា វេកា ត្រូវប៉ាន់ខ្លាំងក្នុងវិស័យបង្ហាញម៉ូត និងថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនទាំងក្នុងនិងក្រៅសុ្រក ជាក់ស្ដែងដូចជាក្រុមហ៊ុន សាប៊ូ Clear, Tripple B និងក្រុមហ៊ុនស្មាតហ្វូនហ៊ួរវ័យ, Huawei P10 & P10 Plus ជាដើម។
ជួបជាមួយនិងអ្នកសារព័ត៌មាន កញ្ញា ភីយ៉ា វេកា បានឲ្យដឹងថា កញ្ញា ស្រលាញ់សិល្បៈតាំងពីតូច ហើយចង់ក្លាយជាតារាបង្ហាញម៉ូតដ៏ល្បីមួយរូប ដែលទីបំផុតក្តីស្រម៉ៃនេះ បានក្លាយជាការពិតហើយ។ កញ្ញាទទួលបានឱកាសថតស្បតជាបន្តបន្ទាប់ ហើយក៏ក្លាយជាតារាបង្ហាញម៉ូតដ៏ឆ្នើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីកិច្ចការងារសិល្បៈកញ្ញា វេកា មានចំណង់ចំណូលចិត្ត ដើរកម្សាន្តថតរូបនិងវីដេអូ ហើយកញ្ញា បានលួចខ្សឹបប្រាប់ថា កញ្ញាមានជំនួយការពិសេសសម្រាប់ថតរូបវីដេអូស្អាតគឺស្មាតហ្វូន Huawei P10។
កញ្ញាបានបន្ថែមថា៖“ប្រហែលជាពុកម៉ែបងប្អូនគិតថានាងខ្ញុំហាក់ដូចជាស៊ិចស៊ីបន្តិចហើយ ក្នុងឈុតប៊ីគីនីតែតាមពិតទៅប៊ីគីនីគឺជាឈុតសម្រាប់ហែលទឹក ហើយក៏ឆ្លៀតថតរូបលេងជាមួយមិត្តភកិ្តព្រោះស្រឡាញ់កាមេរ៉ារបស់ស្មាតហ្វូនHuaweiP10និងP10 Plus សម្រាប់បង្ហោះហ្វេសបុក”។ បច្ចុប្បន្នកញ្ញា រវល់ និងមមាញឹកជាមួយកិច្ចការសិល្បៈ ការថតស្ពត បង្ហាញម៉ូត និងសម្តែង។ ចំពោះទំនាក់ទំនងស្នេហាវិញ កញ្ញា ពុំទាន់បានគិតគូរនៅឡើយទេ ដោយសារចង់កសាងកេរ្តិ៍ឈ្មោះ និងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យបានល្អសិន ចឹងបុរសៗ ដែលលួចបេតី កញ្ញា ភីយ៉ា វេកា កុំទាន់អស់សង្ឃឹម!
តោះ! ទៅទស្សនារូបភាពស្រស់ស្អាត និងស៊ិចស៊ីរបស់កញ្ញា ភីយ៉ា វេកា ទាំងអស់គ្នា៖