ធ្ងន់​ក​! Di Maria ត្រូវ​តុលាការ​អេស្ប៉ាញ​កាត់​ទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ​ រឿង​បន្លំ​ពន្ធ

  • 2017-06-21 12:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Paris Saint-Germain កីឡាករ Angel Di Mariaត្រូវ​​តុលាការ​ផ្ដន្ទាទោស ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ក្រោយ​ សារភាព​ពី​ការ​បន្លំ​ពន្ធ។

​យោង​តាម​ការ​រាយការណ៍​ពី​ប្រទេស​អេស្ប៉ាញ Di Maria ត្រូវ​ចោទ​ប្រកាន់​២​បទ​ល្មើស អំឡុង​ពេល​គេ​រស់​​នៅ  Real Madrid។ តាម​ចម្លើយ​សារភាព កីឡាករ​វ័យ​២៩​ឆ្នាំ​​បាន​និយាយ​ថា គេ​បាន​បន្លំ​ប្រាក់​រដ្ឋាភិបាល​អេស្ប៉ាញ​ចំនួន​១,១៤​លាន​ផោន គ្រា​​លេង​នៅ​កីឡដ្ឋាន  Bernabeu ៤​ឆ្នាំ ២០១០-២០១៤។

​អតីត​កីឡាករ​ Man Utd រូប​នេះ​បន្ត​ថា​គេ ក្នុង​ការ​ចោទ​ប្រកាន់​ទាំង​ពីរ​ករណី​ គេ​ត្រូវ​ជាប់​ពន្ធនាគារ​៦​ខែ​ក្នុង​មួយ​ករណី និង​បង់​ប្រាក់​១,៧៦​លាន​ផោន។ ត្បិត​​មាន​ការ​កាត់​ទោស​បែប​នេះ​មែន​ ប៉ុន្តែ​កីឡាករ​អាហ្សង់ទីន​នេះ​ប្រហែល​ជា​អាច​នៅ​ក្រៅ​ឃុំ ដោយ​សារ​ច្បាស់​នៅ​ប្រទេស​អេស្ប៉ាញ ប្រសិន​បទល្មើស​​ជាប់​ពន្ធនាគារ​ក្រោម​២​ឆ្នាំ​និង​មិន​មែន​ជា​ទោស​ព្រហ្មទណ្ឌ​ អាច​តវ៉ា​នៅ​ក្រៅ​ឃុំ​បាន៕ ​​​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ