ក្ដៅៗ! សុគន្ធ​ ថេរ៉ាយុ ទើបប្ដូរ​រថយន្ត​​ថ្មី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​

  • 2017-06-22 04:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុគន្ធ ថេរ៉ាយុ បាន​ប្ដូរ​រថយន្ត​ Lexus 570 ស៊េរី​​២០០៩ មក​ជិះ​ថ្មី​ម៉ាក​ Posche ស៊េរី​ ២០១៤ មួយ​គ្រឿង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​។

សុគន្ធ ថេរ៉ាយុ បាន​ប្រាប់​ Sabay ថា​ កន្លងមក​លោក​មាន​គម្រោង​ទិញ​រថយន្ត​ Lexus 570 ស៊េរី​​២០១៧ មួយ​គ្រឿង​មាន​រយៈ​ពេល​៣​ខែ​មក​ហើយ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​លោក​មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ​Lexus 570 ស៊េរី​ ២០១៧ ទើប​ប្ដូរ​មក​ទិញ​រថយន្ត​ម៉ាក​ Posche ស៊េរី​ ២០១៤ ដែល​មាន​តម្លៃ​៩ ម៉ឺន​ដុល្លារ​។

“រថយន្ត​ថ្មី​នេះ​ខ្ញុំ​ទើប​តែ​ទិញ​វា​កាល​ពី​ម្សិលមិញ​ មូល​ហេតុ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ជិះ​Posche ព្រោះ​ខ្ញុំ​យល់​ថា​វា​មាន​តម្លៃ​ថោក​ជាង​ Lexus 570 ស៊េរី ២០១៧។ ម្យ៉ាង​ទៀត​គឺ​ខ្ញុំ​ចង់​ប្ដូរ​ម៉ាក​វា​ម្ដង​ព្រោះ​ជិះ​ Lexus ច្រើន​គ្រឿង​មក​ហើយ​បង​ ណា​មួយ​ខ្ញុំ​ចង់​ប្រើ​ប្រាស់​រថយន្ត​ខាង​ប៉ែក​អឺរ៉ុប​ម្ដង​" ។ សុគន្ធ ថេរ៉ាយុ ថ្លែង៕​​

អត្ថបទ៖ ឆុង ស៊ីណាន